ល្បែងជល់មាន់តាមប្រព័ន្ធអនឡាញ នៅក្នុងសង្កាត់អូរចារ សង្ស័យជាសែនព្រេនដល់ លោកពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបងរួចហើយទើបមិនបង្រ្កាប,,,,,
ចុះផ្សាយដោយ: January 06, 2023
ពន្លឺតាខ្មៅ punleutakhmao hotnews.com.
បាត់ដំបង៖មហាជន បានសំណូមពរ ដល់លោកសាត គឹមសាន្តស្នងការខេត្តបាត់ដំបង និងលោកសុខ លូ ចៅហ្វាយខេត្តបាត់ដំបង សូមមេត្តាជួយចាត់វិធានការផ្លូវច្បាប់ ចំពោះទីតាំងបនល្បែងជល់មាន់ តាមប្រព័ន្ធអនឡាញ នៅចំនុចភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលកំពុងតែលួចលាក់ បើកលេងយ៉ាងសប្បាយអឺងកង ដោយមិនខ្វល់ពីទោសទណ្ឌបណ្តិចណាទាល់តែសោះ(ពោល)ខណះដែលលោកពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបង បានរក្សាភាពស្ងៀមស្ងាត ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន យ៉ាងពេញបន្ទុក ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងនៅទូទាំងប្រទេស។
សូមជម្រាបថា? កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន។
សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។
មហានជននៅក្នុង សង្កាត់អូរចារ បានលើកឡើងថា មូលហេតុ ដែលអស់លោកពេជ្រ សារ៉ែន បានរក្សាភាពស្ងៀមស្ងាត់ ចំពោះទីតាំងបនល្បែង មាន់ជល់តាមអនឡាញខាងលើនេះ ហើយថែមទាំងផ្គើននិងបទបញ្ជា របស់សម្តេចតេជោហ៊ុនសែន ទៀតសោធន៌នោះ? សង្ស័យតែទីតាំងបនល្បែងមាន់ជល់តាមអនឡាញខាងលើនេះ សង្ស័យជាឆ្នាំងបាយ របស់លោកពេជ្រ សារ៉ែនទេដឹង? ទើបបានជាលោកពេជ្រ សារ៉ែន រក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន៕