ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> ផ្លូវជាតិ​គ្មាន​សំរាម​ប្លាស្ទិក​ ព្រោះប្រជាជនកម្ពុជា​ ស្រឡាញ់​បរិស្ថាន ==> ឯកឧត្តមអភិបាលខេត្តកណ្តាល ដឹកនាំមន្ត្រីជំនាញចុះពិនិត្យការស្តារប្រឡាយរំដោះទឹកខ្សែទី៣ នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ត្រៀមបង្កើនមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ឱ្យបានតិចបំផុត ១០នាក់ នៅឆ្នាំ២០២៥-២០២៦! ==> ក្នុងឪកាសឆ្នាំថ្មី ឆ្នាំសកល២០២៥ ខ្ញុំបាទ ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហតញូស៍សូមគោរពជូនពរ លោកអធិការក្រុងតាខ្មៅ.. ==> ក្នុងឪកាសឆ្នាំថ្មី ឆ្នាំសកល២០២៥ ខ្ញុំបាទ ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហតញូស៍សូមគោរពជូនពរ លោកស្នងការរង.. ==> ក្នុងឪកាសឆ្នាំថ្មី ឆ្នាំសកល២០២៥ ខ្ញុំបាទ ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហតញូស៍សូមគោរពជូនពរ ឯកឧត្តម ឧត្តមសេនីយ៍ឯក.. ==> ក្នុងឪកាសឆ្នាំថ្មី ឆ្នាំសកល២០២៥ ខ្ញុំបាទ ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហតញូស៍សូមគោរពជូនពរ លោកស្នងការ.. ==> ក្នុងឪកាសឆ្នាំថ្មី ឆ្នាំសកល២០២៥ ខ្ញុំបាទ ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហតញូស៍សូមគោរពជូនពរ លោកឯកឧត្តមបណ្ឌិតអគ្គនាយក.. ==> បន្ទាយមានជ័យ ជាខេត្តគំរូទីមួយ ក្នុងការចាត់វិធានការអ្នកមិនចូលរួមសម្អាតបរិស្ថាន ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលផ្ញើលិខិតជូនពរជូនលោកស្នងការ..
0

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល! ប្រទេសចិននៅតែឈរក្នុងលំដាប់លេខ១ ក្នុងការផ្តល់ប្រាក់កម្ចី និង ជំនួយក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា

រាជធានីភ្នំពេញ ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជាបានមានប្រសាសន៍ថា ប្រទេសចិននៅតែឈរក្នុងលំដាប់លេខ១ ក្នុងការផ្តល់ប្រាក់កម្ចី និង ជំនួយក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា។ យ៉ាងណាក៏ដោយ ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជាមិនរើសអើងប្រភពថវិកាដែលផ្តល់ឱ្យ ក្នុងការអភិវឌ្ឍន៍វិស័យសាធារណការនោះទេ ប៉ុន្តែជំនួយនិងកម្ចីពីមិត្តចិនមិនចំណាយពេលយូរក្នុងការទទួលបាន ខុសពីប្រទេសផ្សេង។

ឆ្លើយតបទៅនឹងសំណួររបស់ប្រជាពលរដ្ឋនៅក្នុងកម្មវិធីផ្សាយផ្ទាល់របស់ក្រសួងសាធារណការនិងដឹកជញ្ជូន តាមរយៈបណ្តាញទំនាក់ទំនង សង្គម កាលពីថ្ងៃទី៣០ខែសីហាឆ្នាំ ២០១១ ឯកឧត្តមបានលើកឡើងថា ប្រទេសចិនគឺជាប្រទេសលំដាប់ទី១ដែលបានផ្តល់ប្រាក់កម្ចីជិត៣ ពាន់លានដុល្លារអាមេរិក សម្រាប់គាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា។ កម្ចី និង ជំនួយទាំងនេះ កម្ពុជាមិនអាចខ្វះបាន និង មិនអាចពន្យារពេលទទួលបាននោះទេ ព្រោះកម្ពុជាត្រូវការការអភិវឌ្ឍន៍។បើទោះជាទំហំនៃការទទួលកម្ចី និង ជំនួយពីចិនមានទំហំធំ យ៉ាងណាក្តី ក៏កម្ពុជាមិនរើសអើងប្រភពថវិកាដែលប្រទេស និង ដៃគូអភិវឌ្ឍន៍ចង់ផ្តល់ឱ្យកម្ពុជានោះទេ ដើម្បីធ្វើយ៉ាងណាចូលរួមការ អភិវឌ្ឍន៍ និង កសាងប្រទេសឱ្យកាន់តែរីកចម្រើន។

ជាមួយនឹងការបកស្រាយបែបនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងទៀតថា ចំពោះ ប្រាក់កម្ចី និង ជំនួយ ដែលបានផ្តល់ឱ្យកម្ពុជា ទាន់ពេលវេលាដើម្បីមកកសាងផ្លូវ ស្ពាននោះ កម្ពុជានឹងទទួល ដោយមិនរង់ចាំនោះទេ ខណៈកម្ចីនិងជំនួយពីប្រទេសខ្លះត្រូវការការសិក្សា ច្រើនឆ្នាំ ដែលកម្ពុជាមិនអាចរង់ចាំបាននោះឡើយ ។បើកម្ពុជារង់ចាំ៥ឆ្នាំទើបបានប្រាក់កម្ចីមកកសាង ផ្លូវ ឬ ស្ពាន គឺកម្ពុជាខាតបង់ច្រើន ណាស់ ។ ដូច្នេះកម្ពុជាមិនដែលបដិសេធប្រាក់កម្ចីមកពីប្រភពណានោះទេ។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជាលើវិស័យហេដ្ឋារចនាសម្ពន្ធនេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាប ជូនផងដែរថា វិទ្យាស្ថានតេ​ជោ​សែន​សា​ធារណការនិងដឹកជញ្ជូនឆ្នាំ ថ្មីៗនេះ បានចុះហត្ថលេខាលើ​អនុស្សរ​ណៈយោគយល់ជាមួ​យ​ សាកលវិទ្យាល័យល្បីៗនៅប្រទេសចិន ដោយឯកឧត្តមសង្ឃឹមថា យុវជនកម្ពុជានឹងមា​ន​​​​​​ឱកាសបង្កើនចំណេះដឹងឱ្យបានគ្រប់ជ្រុងជ្រោយ និងមានឆន្ទៈរៀនខ្លួនឯង ដាក់ចិត្តដាក់កាយរៀនសូត្រឱ្យពូកែ ដើម្បីយកចំណេះដឹងលើវិស័យហេដ្ឋារចនាសម្ពន្ធនេះ ទៅបម្រើប្រទេសជាតិ មាតុភូមិ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com