ទាន់ហេតុការណ៍
ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> រដ្ឋបាលសាលាឃុំស្រើង ស្រុកប្រាសាទសំបូរបើកការដេញថ្លៃ គម្រោងសាងសង់ជួសជុលផ្លូវលំក្រាលគ្រួសក្រហម ១ខ្សែរ.. ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា កត់សម្គាល់អំពីបុគ្គលិកលក្ខណៈជាអ្នកការទូតរបស់ឯកឧត្តម Patrick Murphy ==> មានការស្នើដល់អង្គភាពប្រឆាំងអំពើពុករលួយល្មមដល់ពេលស៊ើបអង្កេត ប្រធានលោក ជា ហុង ជញ្ជីងថ្លឹងររថយន្តផ្លូវជាតិលេខ២និងបក្ខពួកកាន់តំណែងដុះស្លែនៅ ភូមិឃ្លាំងសម្បត្តិ ស្រុក បាទី ខេត្ត តាកែវប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃអាងខ្នងមេជញ្ចីងទូរទាំងប្រទេសនិងមានការបើកភ្លើងខៀវពីប្រធានមន្ទីរខេត្តតាកែវ នេះបើតាមការចុះផ្សាយរបស់អង្គភាពសារព័ត៌មានក្នុងស្រុក... ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ២,៧០៣​ បណ្ណ​ ត្រូវ​បាន​ប្រគល់ជូនប្រជាពលរដ្ឋរដ្ឋចំនួន ១,៤០០​ គ្រួសារ​ ស្ថិតនៅភូមិសណ្តាន់ និងភូមិសំព័រ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឈុន ស៊ីណាត ស្នងការរងជាតំណាង រួមនិងលោកស្នងការរងផែនជំនាញចំនួន០៦រូប ដើម្បីចូលរួមក្នុងកិច្ចប្រជុំ សាមញ្ញលើកទី៦០ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុន Zhejiang Construction Investment Croup Co., Ltd. ==> ប្រធាន​និងអនុប្រធានស្ថានីយ៍​ថ្លឹង​រថយន្ត​ប្រព្រឹត្តអំពើពុករលួយពេញបន្ទុកផ្លូវជាតិ​លេខ​1​ភូមិកំពោ​តជ្រូក​ សង្កាត់​ព្រៃ​អង្គញ់​ ក្រុងបាវិត ខេតស្វាយរៀង ថ្លឹង​ឡាន​ប្រែក្លាយ​ជា​ជញ្ជីង​ថ្លឹង​លុយ ទាំងយប់ទាំងថ្ងៃអាងខ្នងប្រធានមន្ទីរសាធារណការខេត្តស្វាយរៀង ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបើកទំព័រថ្មីលើវិស័យស្ថាបត្យកម្ម វិស្វកម្ម សំណង់ និងនគរូបនីយកម្មនៅកម្ពុជា។ ==> ចោរឆក់ម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់!
0

កម្ពុជារក្សាជំហរប្រើប្រាស់គុនខ្មែរ ក្នុងស៊ីហ្គេម ២០២៣ ដើម្បីគោលការណ៍អត្តសញ្ញាណជាតិ ក្នុងនាមជាម្ចាស់ផ្ទះ

កម្ពុជារក្សាជំហរប្រើប្រាស់គុនខ្មែរ ក្នុងស៊ីហ្គេម ២០២៣ ដើម្បីគោលការណ៍អត្តសញ្ញាណជាតិ ក្នុងនាមជាម្ចាស់ផ្ទះ

 

កម្ពុជារក្សាជំហរប្រើប្រាស់គុនខ្មែក្ស៊ីហ្គេម ២០២៣ ដើម្បីគោលការណ៍អត្តសញ្ញាណជាតិ ក្នុងនាមជាម្ចាផ្ទះ

បន្ទាប់ពីការប្រកាសជាផ្លូវការ របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) លើការប្រើប្រាស់ពាក្យ «គុនខ្មែរ» ដោយលុបពាក្យ «Muay» សម្រាប់ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ប្រជាពល រដ្ឋខ្មែរបានសាទរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះការរក្សាជំហរ ដើម្បីថែរក្សាគោលការណ៍អត្តសញ្ញាណជាតិ ក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC មានប្រសាសន៍ថា ប្រទេសជាសមាជិក ស៊ីហ្គេម មានសិទ្ធិមិនចូលរួមប្រកួតលើប្រភេទវិញ្ញាសាកីឡាណាមួយ។ ចំពោះថៃមានសិទ្ធិមិនចូលរួមប្រកួតក្នុងគុនខ្មែរ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ស្របពេលកម្ពុជាក៏មានសិទ្ធិមិនចូលរួមប្រកួត Muay ក្នុងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៥ នៅថៃ ដែលជាម្ចាស់ផ្ទះស៊ីហ្គេម បន្តវេនបន្ទាប់ពីកម្ពុជា។ « ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាមានសិទ្ធិរក្សា និងប្រកាន់គោលការ ណ៍អត្ដសញ្ញាណជាតិរបស់ខ្លួន »។

ឯកឧត្តមអគ្គលេខាធិការរូបនេះបានអះអាងទៀតថា ក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ គឺកម្ពុជាមានក្តីសោមនស្សរីករាយចំពោះការផ្លាស់ប្តូរឈ្មោះ ប្រដាល់គុនខ្មែរ ក្នុងនាមជាម្ចាស់ផ្ទះ និងក្នុងនាមជាម្ចាស់ក្បាច់បុរាណគុនខ្មែរ និងជាប្រភេទកីឡាជាអត្ដសញ្ញាណជាតិ។

ការប្រកាសជំហរដ៏រឹងមាំនេះ ទទួលបានការសាទរ និងស្របតាមក្តីប្រាថ្នាដ៏ធំរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ហើយចំពោះរឿងមិនពេញចិត្ត និងការមិនចូលរួមរបស់សមាជិកថៃ លើវិញ្ញាសានេះក្តី ក៏ដំណើរដើរឆ្ពោះទៅមុខ នៃការប្រើប្រាស់ «គុនខ្មែរ» ដោយលុបចោលពាក្យ Muay នៅតែដំណើរការដោយរលូន។ ព្រោះកម្ពុជាទទួលបានការគាំទ្រ និងចូលរួមចំនួន៦ប្រទេស លើប្រភេទគុនខ្មែរនេះ ដូចជា ឥណ្ឌូណេស៊ី, វៀតណាម, ហ៊្វីលីពីន, ឡាវ, មីយ៉ាន់ម៉ា និងម៉ាឡេស៊ី។

តាមធម្មនុញ្ញស៊ីហ្គេម ដែលជាគោលការណ៍កំពូលនៃស៊ីហ្គេម ឱ្យតែមាន៤ប្រទេសចូលរួមគាំទ្រ និងចូលរួម ប្រភេទកីឡាណាមួយនោះនឹងអាចរៀបចំការប្រកួតដោយស្របទៅនឹងគោលការណ៍ធម្មនុញ្ញនៃស៊ីហ្គេម។

ទោះយ៉ាងនេះ ដើម្បីត្រៀមរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣នេះ ឱ្យដំណើរការដោយរលូន ។ កម្ពុជាបានរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ កាលពីចុងឆ្នាំ២០២២កន្លងទៅ ក្នុងពិធីបុណ្យសមុទ្រ នៅខេត្តព្រះសីហនុ ដោយទទួលបានការគាំទ្រពីបណ្តាប្រទេសមួយចំនួនក្នុងអាស៊ីអាគ្នេយ៍។ ជាមួយគ្នានោះ សហព័ន្ធប្រដាល់គុនខ្មែរជាតិ និងអន្តរជាតិ បានរៀបចំវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាលចៅក្រម ដើម្បីបង្កើនសមត្ថភាពត្រៀមដឹកនាំការប្រកួត និងកាត់សេចក្តី ប្រដាល់គុនខ្មែរ ក្នុងពេលប្រកួតស៊ីហ្គេម នាខែឧសភា ឆ្នាំ២០២៣ ឱ្យមានភាពយុត្តិធម៌ និងជោគជ័យផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com