(ឃុំស្រើង) ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤
សាលាឃុំស្រើងបើកការដេញថ្លៃគម្រោងសាងសង់ជួសជុលផ្លូវលំ ១ខ្សែរ ក្រាលគ្រួសក្រហម ដែលមានប្រវែង ២១០០ គីឡូម៉ែត្រ ទទឹង ៥ម៉ែត្រ លូ៥កន្លែង ដែលមាន តម្លៃបា៉ន់ស្មាន ២៣៩.៤៦៤ ៧៦៦រៀល ក្រោមអធិបតីភាព លោក អភិបាលរងស្រុក ប្រាសាទសំបូរ និងលោក នាយកទីចាត់ការផែនការនិងវិនិយោគខេត្តកំពង់ធំ រួមទាំងមន្ត្រីលត្ថកម្មឃុំព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
មុនបើកការដាក់ដេញថ្លៃ លោកអភិបាលរងស្រុកប្រាសាទសំបូរ បានមានប្រសាសន៍ទាក់ទងនឹងគម្រោងនៃការសាងសង់ផ្លូវលំក្រាលគ្រួសក្រហម សូមឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សានិងការពារព្រោះនេះជាសមិត្តិផលហើយជាសម្បត្តិរួមរបស់ភូមិឃុំ និងសូមឲ្យក្រុមហ៊ុនដែលធ្វើការដេញថ្លៃបានសូមធ្វើឱ្យបានតាមស្តង់ដារមាឌដ្ឋានដែលបានកំណត់ និងសំណូមពរឲ្យក្រុមហ៊ុនទាំងអស់ធ្វើការដេញថ្លៃឲ្យមានតម្លាភាព។
ក្នុងការដេញថ្លៃសាងសង់និងជួសជុលផ្លូវការគ្រោះក្រហមមួយខ្សែនេះជាលទ្ធផលក្រុមហ៊ុនដែលបានដាក់ដេញថ្លៃមានចំនួន ៣ ក្រុមហ៊ុន.
១.ក្រុមហ៊ុន រង សុខហុង ដាក់ដេញថ្លៃ
៤៥.០៣០.០០០រៀល
២.ក្រុមហ៊ុន វ៉ា ភារម្យ ដាក់ដេញថ្លៃ
២៥.០០០.០០០រៀល
៣.ក្រុមហ៊ុន ហែល ធានី ដាក់ដេញថ្លៃ
៥៥.០០០.០០០រៀល
ជាលទ្ធផលក្រុមហ៊ុនដែលធ្វើការដាក់ដេញថ្លៃឈ្នះគឺបានទៅលើក្រុមហ៊ុនវ៉ា ភារម្យ ដែលបានដាក់ដេញថ្លៃក្នុងតម្លៃទាបជាងគេ ២៥.០០០.០០០រៀល ។
ជាចុងបញ្ចប់លោកនាយកទីចាត់ការផែនការនិងវិនិយោគបានមានប្រសាសន៍ ផ្ដាំផ្ញើដល់ដល់ក្រុមហ៊ុនដែលដាក់ដេញថ្លៃ
បានសូមធ្វើការឱ្យបានលឿននិងតាមស្តង់ដារនៃគម្រោង និងសូមឲ្យប្រជាពលរដ្ឋព្រមទាំងអ្នកសារព័ត៌មានជួយចុះពិនិត្យមើលគ្រប់ស្ថានការណ៍នៃការសាងសង់ផងដែរ។