ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាល បានដឹកនាំសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល ប្រមាណជាង ៣០០នាក់ ចូលរួមបរិច្ចាគឈាម នៅមន្ទីរពេទ្យបង្អែកជ័យជំនះក្រុងតាខ្មៅ ខេត្តកណ្ដាល។
ក្រុងតាខ្មៅ៖ នារសៀល ថ្ងៃអង្គារ ៩រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាល បានដឹកនាំសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល ប្រមាណជាង ៣០០នាក់ ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តដើម្បីសង្គ្រោះជីវិត ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាល នៅមន្ទីរពេទ្យបង្អែកជ័យជំនះក្រុងតាខ្មៅ ខេត្តកណ្ដាល នៅថ្ងៃទិវាបុណ្យនៃក្ដីស្រលាញ់ ១៤ កុម្ភ: ។