ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> នគរបាលក្រុងតាខ្មៅឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធករណី ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ជនសង្ស័យប្រើកាំបិតផ្គាក់ដងឬស្សី កាប់ចំក្បាល បណ្តាលអោយបុរសវ័យ៦០ឆ្នាំរងរបួសធ្ងន់ធ្ងរ…! ==> បញ្ចប់ទស្សនកិច្ចនៅស្វីស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់ ==> វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ==> រដ្ឋបាលឃុំជើងគ្រាវ បើកការដេញថ្លៃសាងសង់ផ្លូវបេតុងអាមេ ២គម្រោងក្រោមអធិបតីភាព លោក អភិបាលស្រុករង និងលោក នាយកទីចាត់ការផែនការនិងវិនិយោគខេត្តកំពង់ឆ្នាំង.. ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូ ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋលេខាធិការក្រសួងការបរទេសស្វីស ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែរព្រះមហាក្សត្រ ក្នុងពិធីលៀងសាយភោជន៍ ជូនឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ==> អាវុធហត្ថរាជធានីភ្នំពេញ ចែកម៉ាស៊ីនថតចម្លង ដែលទទួលបានពីសប្បុរសជន ជូនដល់អង្គភាពចំណុះសម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងការងាររដ្ឋបាល! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមស្តាប់បទបង្ហាញស្តីពី “តួនាទីទីក្រុង” ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ និងផ្សព្វផ្សាយទិសដៅរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ ឆ្នាំ២០២៤
0

ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញ​ញត្តិ​គាំទ្រ​ទាំងស្រុង ចំពោះ​សាលក្រម​កាត់ទោស​ជនជាប់ចោទ កឹម សុខា ដែល​ផ្តល់​យុត្តិធម៌​ពេញលេញ​សម្រាប់​ប្រជាជន​កម្ពុជា..

ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញ​ញត្តិ​គាំទ្រ​ទាំងស្រុង ចំពោះ​សាលក្រម​កាត់ទោស​ជនជាប់ចោទ កឹម សុខា ដែល​ផ្តល់​យុត្តិធម៌​ពេញលេញ​សម្រាប់​ប្រជាជន​កម្ពុជា..

 

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​០៣ ខែ​មីនា ឆ្នាំ​២០២៣​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​សាលក្រម​កាត់ទោស​ជនជាប់ចោទ​ឈ្មោះ កឹម សុខា ពី​បទ​សន្ទិ​ដ្ឋ​ភាព​ជា​មួយ​បរទេស ឬ​ហៅ​ថា បទ​ឃុបឃិត​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស ដែល​ជា​ប្រភេទ​បទល្មើស​ក្បត់ជាតិ ដាក់​ពន្ធនាគារ​ចំនួន​២៧​ឆ្នាំ តាម​មាត្រា​៤៣៩ និង​មាត្រា ៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ព្រមទាំង​ដក​ជា​ស្ថាពរ​នូវ​សិទ្ធិ​បោះឆ្នោត សិទ្ធិ​ឈរឈ្មោះ​ឲ្យគេ​បោះឆ្នោត និង​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ​ផ្សេងទៀត តាម​បញ្ញត្តិ​មាត្រា​៤៥០ នៃ​ក្រម​ព្រហ្មទណ្ឌ​។ ក្រៅពីនោះ​តុលាការ​បាន​ដាក់​ជនជាប់ចោទ ឲ្យ​ស្ថិត​ក្រោម​វិធានការ​ត្រួតពិនិត្យ​តាម​ផ្លូវការ មិន​ត្រូវ​ចាកចេញ​ពី​បរិវេណ​នៃ​លំនៅឋាន​, មិន​ត្រូវ​ឲ្យ​ជួប​បុគ្គល​ណា​ម្នាក់ ទាំង​សញ្ជាតិ​ខ្មែរ និង​បរទេស លើកលែង​តែ​ក្រុមគ្រួសារ​។​
​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​សម្តែង​នូវ​ការគាំទ្រ​ពេញទំហឹង​ចំពោះ​សាលក្រម​កាត់ក្តី ផ្ទន្តាទោស​ជនជាប់ចោទ​ឈ្មោះ កឹម សុខា ខាងលើនេះ ជាពិសេស​ការធានាបាន​នូវ​ភាពម៉ឺងម៉ាត់ ប្រកបដោយ​តម្លាភាព​, ភាពត្រឹមត្រូវ និង ភាពយុត្តិធម៌ ស្របតាម​ច្បាប់ និង​នីតិវីធី​ជា​ធរមាន​នៃ​ព្រះរាជា​ចក្រ​កម្ពុជា​។ អំពើ​ឃុបឃិត​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស ក្នុង​ការរៀបចំ និង​អនុវត្ត​ផែនការ​សម្ងាត់ ដើម្ប​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​របស់​កម្ពុជា តាម​ទម្រង់​នៃ​បដិវត្ត​ពណ៌ គឺជា​អំពើ​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​បំផុត​ប៉ះពាល់​ដល់​ឯករាជ្យ​ជាតិ​, សន្តិភាព​ប្រទេស​, សន្តិសុខ​ជាតិ​, ស្ថិរភាព​សង្គម និង​ភាពសុខសាន្ត​របស់​ប្រជាជន​កម្ពុជា​ទាំងមូល​។​
​ដូចនេះ​ការអនុវត្ត​ច្បាប់​ដោយ​ម៉ឺងម៉ាត់ តាមរយៈ​ការផ្តន្ទាទោស​ចំពោះ​ករណី​ខាងលើនេះ គឺ​ពិតជា​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការធានា ថែរក្សា​សុខសន្តិភាព និង ភាពសុខសាន្ត​របស់​ប្រជាជន​កម្ពុជា ហើយ​នេះ​ក៏​ជា​មេរៀន​ប្រៀនប្រដៅ​ដល់​អ្នក​នយោបាយ​ផ្សេង​ទៀត​នៅ​កម្ពុជា ឱ្យ​មាន​ឧត្តមគតិ​ស្រឡាញ់​ជាតិ ស្មោះត្រង់​នឹង​ជាតិ និង​មិន​ក្បត់ប្រជាជន​របស់ខ្លួន ដោយ​មិន​ត្រូវ​បណ្តែតបណ្តោយ​ខ្លួន​ឱ្យក្លាយ ជា​ភ្នាក់ងារ​បម្រើឱ្យ​បរទេស ដើម្បី​តែ​ផលប្រយោជន៍ ឬ​មហិច្ឆិតា​អំណាច​ផ្ទាល់​ខ្លួន​។​
​ក្នុងនាម​ជា​ប្រជាជន​កម្ពុជា សូម​គាំទ្រ​ដល់​កិច្ចដំណើរការ​នៃ​ការលើកកម្ពស់​សិទ្ធិ​មនុស្ស និង លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​ធានា​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន​ទាំងឡាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប៉ុន្តែ​យើងខ្ញុំ សូម​ប្រឆាំង​ដាច់ខាត​រាល់​ការប៉ុនប៉ង​ទាំងឡាយណា ដែល​ប្រើប្រាស់​រឿង​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ធ្វើ​ជា​លេស ដើម្បី​អនុវត្ត​នូវ​ផែនការ​សម្ងាត់​ណាមួយ ដោយ​ឃុបឃិត​គ្នា​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ តាមរយៈ​បដិវត្ត​ពណ៌ ឬ​មធ្យោបាយ​ខុស​ច្បាប់​ដទៃ​ទៀត ដែល​ជា​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​បំផុត​នាំទៅដល់​ការបំផ្លិចបំផ្លាញ​សន្តិភាព​ប្រទេស​, សន្តិសុខ​ជាតិ​, ស្ថិរភាព​សង្គម និង​ភាពសុខសាន្ត​របស់​ប្រជាជន​កម្ពុជា​។​
​ជាថ្មី​ម្តងទៀត ដើម្បី​ភាពរុងរឿង​របស់​ប្រទេសជាតិ និង​ភាពសុខសាន្ត​របស់​ប្រជាជន​កម្ពុជា​, យើងខ្ញុំ​សូម​ប្តេជ្ញា និង​ប្រកាស​ការពារ​ដាច់ខាត នូវ​សុខ​សន្តិភាព​របស់​ប្រទេស បើទោះបីជា​ត្រូវ​លះបង់​ដោយ​តម្លៃ​ណា​ក៏​ដោយ​

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com