នាល្ងាចថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមពិធីសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយក្រុមកាងារសារព័ត៌មាន សម្ដេចតេជោ ហ៊ុន សែន និងក្រុមការងារសារព័ត៌មាន សម្ដេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងប្រធានសមាគមសារព័ត៌មាន និងអ្នកសារព័ត៌មាន ប្រមាណជាង៣០០នាក់ នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕