នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាង រួមជាមួយនឹងលោកស្នងការរងទទួលផែនការងារជំនាញពាក់ព័ន្ធចំនួន០២រូប ចូលរួមក្នុងកិច្ចប្រជុំស្តីពីការចុះអធិការកិច្ចនៅអយ្យការអមសាលាដំបូង មន្ត្រីនគរបាលយុត្តិធម៌ និងពន្ធនាគារ ក្នុងដែនសមត្ថកិច្ចរបស់សាលាឧទ្ធរណ៍ភ្នំពេញ ប្រចាំឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ាន រិទ្ធ អគ្គព្រះរាជអាជ្ញារង និងឯកឧត្តម មាស សុភក្តិ អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ នៅសាលប្រជុំសាលាដំបូងខេត្តកណ្តាល។