ខេត្តកណ្ដាល ៖ រសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកណ្តាល ព្រះសាកលវិទ្យាធិការនៃសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះនាយកក្ដាប់រួមនៃសាលាបឋមសិក្សានិងវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និងជាព្រះប្រធានប៉ុស្តិ៍សុខភាពសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី អមដោយព្រះគ្រូអនុគណ ព្រះគ្រូចៅអធិការគ្រប់វត្តនៃគណៈធម្មយុត្តិខេត្តកណ្តាល ព្រមទាំងគណៈគ្រប់គ្រង សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ នៃសាលាបឋមសិក្សា វិទ្យាល័យ និងសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី លោកគ្រូ-អ្នកគ្រូពេទ្យ នៃប៉ុស្តិ៍សុខភាពសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី-ព្រះករុណាព្រះមហាក្សត្រ សីហមុនី បាននាំយកបច្ច័យចំនួនថវិកា ១៦ ០០០ ០០០៛ (ដប់ប្រាំមួយលានរៀលគត់) ដើម្បីចូលរួមចំណែកជួយឧបត្ថម្ភដល់កងទ័ពការពារព្រំដែននៅសមរភូមិជួរមុខ តាមរយៈ រដ្ឋបាលខេត្តកណ្ដាល ។