ថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ2025
ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមនិងដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទសហការការពារសន្តិសុខ ==> ក្រុមការងារ អាវុធហត្ថខណ្ឌ៧មករា ចុះសួរសុខទុក្ខសមាជិក ដែលជួបគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ! ==> ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងសមិទ្ធផលនានារបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ ==> សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០២៥ នៅខេត្តកំពង់ឆ្នាំង ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកស្នងការរងពាក់ព័ន្ធ លោកនាយការិយាល័យពាក់ព័ន្ធ លោកអធិការនគរបាលស្រុក/ក្រុងពាក់ព័ន្ធ ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ខួប៧២ យាងចូល ៧៣ព្រះវស្សា ==> ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមូលនីធិ Yellow River Delta Fund និង ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំណែនាំអំពីការរៀបចំផែនការសកម្មភាព សម្រាប់ដោះស្រាយបញ្ហាសំណើ ==> អ្នកនាំពាក្យ ដាក់ចំៗចំពោះករណីអនុវត្តច្បាប់ចរាចរណ៍ នៅផ្លូវជាតិលេខ១ ពិសេសរថយន្តក្រុងដឹកទំនិញ និងគ្រួសារ បើកវ៉ាជែងលឿនៗ
0

អបអរសាទរ ពិធីបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ “ឯកឧត្តម គង់ សោភ័ណ្ឌ – Kong Sophorn Cup” និងព្រឹត្តិការណ៍សម្ដែងកីឡាមិត្តភាពគាំទ្រយុទ្ធនាការ Beyond the Games ក្រោមមូលបទ “បេះដូងលោតក្នុងចង្វាក់តមួយ”

 

ខេត្តកណ្ដាល ៖​ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល បានចាត់ទុក ព្រឹត្តិការណ៍កីឡាបាល់ទាត់ និងការសម្ដែងកីឡាមិត្តភាពគាំទ្រយុទ្ធនាការ Byond the games ដែលបានប្រព្រឹត្តិយ៉ាងអធិកអធមនាឱកាសនេះ គឺដើម្បីអបអរសាទរក្នុងការត្រៀមឆ្ពោះ ទៅកាន់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដែលទង់ជាតិកម្ពុជានឹងអណ្ដែតឡើងប្រកបដោយមោទកភាព ក្នុងនាមជាប្រជាជាតិ ដែលមានអរិយធម៌ វប្បធម៌ ដ៏ល្បីរន្ទឺ និងចំណាស់មួយក្នុងសកលលោក ដែលនៅសល់តែ៦៣ថ្ងៃទៀតប៉ុណ្ណោះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម ( SEA Games) និងអាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) ដែលជាការប្រកួតកម្រិតអន្តរជាតិ ដ៏ធំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយនេះគឺជាកិត្តិយសជាប្រវត្តិសាស្ត្រមួយទៀត ក្នុងវិស័យ កីឡាដែលកម្ពុជារង់ចាំធ្វើជាម្ចាស់ផ្ទះអស់រយៈពេល ៦៤ ឆ្នាំមកហើយ។

ឯកឧត្តមអភិបាលខេត្តបានថ្លែងដូច្នេះ ក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ “ឯកឧត្តម គង់ សោភ័ណ្ឌ – Kong Sophorn Cup” និងព្រឹត្តិការណ៍សម្ដែងកីឡាមិត្តភាពគាំទ្រយុទ្ធនាការ Beyond the Games ក្រោមមូលបទ “បេះដូងលោតក្នុងចង្វាក់តមួយ” នៅពហុកីឡាដ្ឋានខេត្ត កាលពីព្រឹកថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៣ ដោយមានការចូលរួមពីមន្ត្រីរាជការ អភិបាលក្រុង-ស្រុក មន្ទីរជុំវិញខេត្ត កងកម្លាំងទាំង៣ សិស្សានុសិស្ស យុវជនកាយរិទ្ធ និងយុវជន ស.ស.យ.ក ខេត្តជាច្រើនរូប។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ព្រឹត្តិការណ៍នៃការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ Kong_Sophorn Cup លើកទី២ ឆ្នាំ ២០២៣នេះ បានផ្ដល់ឱកាសល្អសម្រាប់ ការផ្លាស់ប្តូរបច្ចេកទេស និងបទពិសោធ ជួយបំផុសស្មារតីមហាជនឱ្យស្រឡាញ់គាំទ្រវិស័យកីឡា និងលើកកម្ពស់កិត្តិសព្ទកីឡារបស់ជាតិឱ្យកាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិ តាមរយៈយុវជន យុវនារី ខេត្តកណ្តាល ដែលជាមនុស្សជំនាន់ក្រោយ ពោរពេញដោយសក្តានុពល ថាមពល ដែល បានយកវិស័យកីឡា ជាភាសាការទូតកសាងទំនាក់ទំនង ការពង្រឹងសាមគ្គីភាព និងមិត្តភាព ដែលការណ៍នេះបានរួមចំណែកដល់ការបង្កើនមូលធនសង្គម និងការសម្រេចបានសុខដុមនីយ កម្មក្នុងសង្គមជាតិ ។

បន្ថែមលើនេះឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តក្រុមកីឡាករ កីឡាការិនីទាំងអស់ ត្រូវបង្កើនសមត្ថភាព ហ្វឹកហាត់  អោយបានខ្លាំងក្លាថែមទៀត ត្រូវខិតខំអភិវឌ្ឍសមត្ថភាពរបស់ក្រុម និងខ្លួនឯងផ្ទាល់ អោយកាន់តែមានភាពរីកចំរើន និងពូកែដើម្បីទទួលបានជ័យជំនះក្នុងការប្រកួត។

សូមបញ្ជាក់ថា Beyond The Games គឺលើសពីកីឡា លើសពីការប្រកួត Beyond The Games គឺចង់បង្ហាញទៅកាន់សង្គមជាតិ និងពិភពលោកថា កីឡាផ្សាភ្ជាប់នឹងវប្បធម៌មរតកជាតិ, កីឡាផ្សារភ្ជាប់សន្តិភាព និងការអភិវឌ្ឍ, កីឡាផ្សារភ្ជាប់ស្មារតីសាមគ្គីភាព និងមិត្តភាព។

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com