ខេត្តកំពង់ឆ្នាំង
បន្ទាប់ពីលោក ស៊ុន សុវណ្ណារិទ្ធិ អភិបា លខេត្តកំពង់ឆ្នាំង បានសំណូមពរដល់ក្រុមអ្នកសារព័ត៌មានក្នុងខេត្តជួយចង្អុលបង្ហាញទីតាំងបទល្មើសនេសាទ ជាក់ស្ដែងដែលកំពុងកើតមាននៅតំបន់អភិរក្សបឹងប្រា ស្ថិតនៅក្នុងភូមិក្បាលកន្លង ឃុំពាមឆ្កោក ស្រុកជល់គិរី ឥឡូវបានចុះបង្ក្រាបបានមួយចំនួនហើយ នៅសល់ច្រើនទៀតពុំទាន់បង្ក្រាបនៅឡើយ។
បទល្មើសនៅព្រែកស្រពៅល្ពាក់ក្នុងការគ្រប់គ្រងរបស់លោកនួនរិទ្ធីនាយរងផ្នែករដ្ឋបាលជលផលស្រុកជល់គីរីលោកលាក់សំអាតនាយសង្កាត់ពាមឆ្កោក គឺកើតមានមិនឆ្ងាយពីរោងសហគមន៍នេសាទក្បាលកន្លង់ ដែលមានលោក សូ ធន់ ជាប្រធានសហគមន៍នៅយាមកាមនៅតំបន់អភិរក្ស ខណ:បទល្មើសដាក់សម្រាស់ និងរបាំងស្បៃមុងបិទភ្ជិតព្រែក និងលបលូយ៉ាងធំជាច្រើននៅចំណុចល្ពៅរពាក់ សំបករាម ពាមដៃបី បាតមារ បាក់អង្រត់ តានន់ និងបឹងទន្សាយបាតមាជាដើម។
ក្រោយលោកអភិបាលខេត្តទទួលបានរូបភាពទាំងនេះតាមរយៈអ្នកសារព័ត៌មាន ទើបនៅថ្ងៃទី៦ ខែមិនា ឆ្នាំ២០២៣ ឃើញវត្តមានសមត្ថកិច្ចសង្កាត់ជលផលនពាមឆ្កោក មានគ្នា៦ នាក់ជិះបាឡាពីរគ្រឿង ធ្ទៅវើសកម្មភាពបង្ក្រាបរយៈពេល ៣ម៉ោង តែមិនទាន់អស់ ១០០ ភាគរយនោះទេ ហាក់ធ្វើលំៗប៉ុណ្ណោះ ដោយកាប់លបលូពីរបីកំណាត់ទុកចោលនៅនឹងរបាំងនោះតែម្ដងមិនបានប្រមូលយកទៅទុកឬដុតចោលឡើយ រួចពួកគេក៏បានវិលត្រឡប់ទៅកន្លែងវិញរសៀលថ្ងៃដដែលនោះ។
ទាក់ទងនឹងករណីបង្ក្រាបនេះលោក លីឡា ក៏បានបញ្ជាក់តាមទូរសព្ទឱ្យដឹងថា បើថ្ងៃនេះបង្ក្រាបមិនអស់ថ្ងៃ ស្អែកលោកនឹងបញ្ជាឱ្យសមត្ថកិច្ចចុះបង្ក្រាបទៀតទាល់តែអស់
ដោយឡែកលោក ងិន ហ៊ុន ប្រធាន មន្ទីរកសិកម្មខេត្តបានលាន់មាត់ថា «ខ្ញុំដល់ឃើញរូបភាពបទល្មើសក្នុងតំបន់អភិរក្សបែបនេះ ខ្ញុំមិនយល់ថាមន្ត្រីនៅមូលដ្ឋានគេកំពង់ធ្វើអីទេ។
បើតាមប្រភពពីពលរដ្ឋក៏បានឱ្យដឹងផងទៀតថា ក្រៅពីបទល្មើសដាក់របាំងស្បៃមុងបិតផ្ចិតព្រែក និងលបលូធំៗក៏មានសកម្មភាពឆក់ត្រីប្រើម៉ាស៊ីនមិនតិជាងជាងដប់គ្រឿង ដែលមានអ្នកយាមចាំមើលផ្លូវទៀតផង។ កើតចេញពីសកម្មភាពនេះនាំឱ្យគេកើតឆ្ងល់ថា មន្រ្តីជំនាញនិងមេសហគមន៍នៅដែនទទួលខុសត្រូវនោះរវល់ធ្វើអ្វីបានជាបទល្មើសកើតមានហើយធ្វើមិនដឹងឬក៏បានកន្ទេលធំបន្លំដេក៕