ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> បញ្ចប់ទស្សនកិច្ចនៅស្វីស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់ ==> វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ==> រដ្ឋបាលឃុំជើងគ្រាវ បើកការដេញថ្លៃសាងសង់ផ្លូវបេតុងអាមេ ២គម្រោងក្រោមអធិបតីភាព លោក អភិបាលស្រុករង និងលោក នាយកទីចាត់ការផែនការនិងវិនិយោគខេត្តកំពង់ឆ្នាំង.. ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូ ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋលេខាធិការក្រសួងការបរទេសស្វីស ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែរព្រះមហាក្សត្រ ក្នុងពិធីលៀងសាយភោជន៍ ជូនឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ==> អាវុធហត្ថរាជធានីភ្នំពេញ ចែកម៉ាស៊ីនថតចម្លង ដែលទទួលបានពីសប្បុរសជន ជូនដល់អង្គភាពចំណុះសម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងការងាររដ្ឋបាល! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមស្តាប់បទបង្ហាញស្តីពី “តួនាទីទីក្រុង” ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ និងផ្សព្វផ្សាយទិសដៅរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ ឆ្នាំ២០២៤ ==> សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល
0

សមត្ថកិច្ចខេត្តកំពង់ចាមចុះចាប់ឃាត់ខ្លួនក្រុមញៀនល្បែងជល់មាន់បាន១១នាក់​ ខណៈទូរស័ព្ទលោកស្នងការមិនអាចទាក់ទងបាន,,,!

សមត្ថកិច្ចខេត្តកំពង់ចាមចុះចាប់ឃាត់ខ្លួនក្រុមញៀនល្បែងជល់មាន់បាន១១នាក់​ ខណៈទូរស័ព្ទលោកស្នងការមិនអាចទាក់ទងបាន,,,!

 

កំពង់ចាម​៖​ កម្លាំង​សមត្ថកិច្ច​ខេត្ត​កំពង់ចាមបាន​បេីកប្រតិបត្តិការក្ដៅចុះបង្ក្រាបល្បែងស៊ីសង​ខុសច្បាប់គឺល្បែងជល់​មាន់​ នៅចំណុចក្រោមដេីមស្វាយ​ ស្ថិតនៅភូមិ​កំពង់ស្ដីកណ្ដាល​ ឃុំកំពង់រាប​ ស្រុកកោះសូទិន​ ខេត្តកំពង់ចាម​ឈានដល់ការចាប់ឃាត់ខ្លួនបានក្រុមអ្នកញៀនល្បែងចំនួន១១នាក់និងវត្ថុតាងមួយចំនួន។ បើតាមប្រភពដែលបណ្ដាញសារព័ត៌មាន ពន្លឺតាខ្មៅ punleutakhmao ទទួលបាននៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ។
តាមប្រភពពីសមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា​ កាលពី​វេលាម៉ោង១០និង៣០នាទី ថ្ងៃទី១២ ខែមីនា​ ​ឆ្នាំ២០២៣​ ក្រោយពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុក​កោះសូទិន​ និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ ជល់មាន់ភ្នាល់ដាក់ប្រាក់ នៅចំណុចក្រោមដេីមស្វាយ​ ស្ថិតនៅភូមិ​កំពង់ស្ដីកណ្ដាល​ ឃុំកំពង់រាប​ ស្រុកកោះសូទិន​ ខេត្តកំពង់ចាម ។


ប្រភពខាងលើបញ្ជាក់ថា ជាលទ្ធផលសមត្ថកិច្ចជំនាញ​បង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន១១នាក់ និងដកហូតវត្ថុតាងមួយចំនួន។បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។
ទាក់ទិនករណីការចាប់ឃាត់ខ្លួនមនុស្សនិងវត្ថុតាងខាងលើ ភ្នាក់ងារសារព័ត៌មាន  មិនអាចសុំការបំភ្លឺពីលោកផ្កាយ១ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្តកំពង់ចាមបាននោះទេ ខណៈទូរស័ព្ទហៅចូលតែគ្មានមនុស្សលើក។ តើប្រជាជនក្នុងមូលដ្ឋានខេត្តកំពង់ចាមសង្ឃឹមលើអ្វី បើទូរស័ព្ទមេប៉ូលិសខេត្តទាំងមូល អ្នកកាសែតខលមិនលើកផង ចុះទម្រាំរាស្ត្រសាមញ្ញៗវិញ?៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com