ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> រដ្ឋបាលខេត្តកណ្តាលរៀបចំពិធីបិទបូកសរុបលទ្ធផលការងារ ចុះតាមដានត្រួតពិនិត្យ និងគាំទ្រដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល.. ==> សិស្សានុសិស្ស វិទ្យាល័យហ៊ុនសែន សេរីភាព ព្យាយាមហ្វឹកហាត់របាំ និងចង្វាក់រាំខ្មែរ ត្រៀមអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមក្នុងកិច្ចប្រជុំពិភាក្សាស្ដីពី ការគ្រប់គ្រងល្បែងផ្សងសំណាង ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តពិគ្រោះ ផ្ដល់យោបល់ និងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ លើសេចក្តីព្រាងច្បាប់ភូមិបាល(ថ្មី) ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ងាយស្រួលអនុវត្ត ជាពិសេស​ឆ្លើយតបបានចំពោះតម្រូវការសេដ្ឋកិច្ចសង្គមកម្ពុជា ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជួបជាមួយ លោក សុិន មីងរ៉ុង (Shen Mingrong) ប្រធានក្រុមហ៊ុនZhenjiang ZhoungChao New Material Co,Ltd. និងប្រតិភូសហគ្រាសឧស្សាហកម្មធំៗចំនួន១៧ ==> ក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តរតនគិរី បន្តវិនិច្ឆ័យក្បាលដីនៃការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ នៅភូមិល្អឺនកាំងមីស ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម បើកកិច្ចប្រជុំស្ដីពី ការគ្រប់គ្រងល្បែងផ្សងសំណាង និងគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅខេត្តកណ្ដាល..គេហទំព័រ ពន្លឺតាខ្មៅ ==> បង្ក្រាបទីតាំងល្បែងស៉ីសងខុសច្បាប់ដ៏ធំមួយកន្លែង ឃាត់ខ្លួនមនុស្សប្រុសស្រីបាន៨នាក់. ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជេីញជួបជាមួយ ឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun Sisoulith) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជេីញជួបសំណេះសំណាលជាមួយ ប្អូនៗសិក្ខាកាម និងនិស្សិតខ្មែរ ព្រមទាំងក្លឹបធុរកិច្ចកម្ពុជាប្រចាំប្រទេសឡាវ
0

ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត សំណេះសំណាល​ជាមួយ​សកម្មជន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្នុង​រាជធានី​ភ្នំពេញ​…

ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត សំណេះសំណាល​ជាមួយ​សកម្មជន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្នុង​រាជធានី​ភ្នំពេញ​…

 

(​ភ្នំពេញ​) ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល និង​ជា​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល សំណេះសំណាល​ជាមួយ​សកម្មជន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្នុង​រាជធានី​ភ្នំពេញ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ កាលពី​ព្រឹក​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០២៣​។​
​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា ការជួបជុំ​ក្នុង​ទ្រង់ទ្រាយ​ធំ​ប្រកប​ដោយ​ភាព​រីករាយ និង​ត្រជាក់ត្រជុំ​ក្នុងថ្ងៃនេះ ជាមួយនឹង​វត្តមាន​របស់​សកម្មជន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​រហូត​ប្រមាណ ៨,០០០ នាក់ គឺ​ពិតជា​មាន​សភាព​ខុសពី​រយៈពេល​ជាង ២ ឆ្នាំមុន ដែល​ពេលនោះ​រាជធានី​ភ្នំពេញ​កំពុង​ត្រូវបាន​ញាំញី​ដោយ​ជំងឺ​កូវី​ដ​-១៩​។ ទីតាំង​កោះ​ពេជ្រ​នេះ​ផ្ទាល់ ត្រូវបាន​រៀបចំ​ជា​មណ្ឌល​ព្យាបាល​ដើម្បី​សង្គ្រោះ​អាយុជីវិត​ប្រជាពលរដ្ឋ ហើយ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ទូទៅ រួម​ទាំង​បងប្អូន​នៅ​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ក៏​ទទួលរង​នូវ​ផល​ប៉ះពាល់​ពី​ការ​រាតត្បាត​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ផង​ដែរ​។ យ៉ាងណាក៏ដោយ ក្រោម​ការដឹកនាំ​ប្រកបដោយ​យុទ្ធសាស្ត្រ​របស់ សម្តេច​តេជោ ប្រធាន​គណបក្ស និង​ជា​នាយករដ្ឋមន្ត្រី និង​ដោយ​មាន​ការចូលរួម​ពី​កម្លាំង​សាមគ្គី​ជាតិ​ទាំងមូល សភាពការណ៍​អាសន្ន ត្រូវបាន​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព និង​ទាន់​ពេលវេលា ដែល​ធ្វើឱ្យ​អត្រា​ស្លាប់​មាន​កម្រិត​ទាប ហើយ​អាយុជីវិត​របស់​អ្នកជំងឺ​រាប់សែន​នាក់​ត្រូវបាន​សង្គ្រោះ ខណៈ​ដែល​ជីវភាព​របស់​ប្រជាពលរដ្ឋ​រាប់​លាន​អ្នក​ត្រូវបាន​ធានា​ការពារ និង​ស្តារ​ឱ្យ​មាន​លំនឹង​ឡើង​វិញ​រួច​ផុត​ពី​វិបត្តិ​។​


​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​បន្តថា សូម​អរគុណ​ចំពោះ​ការជ្រើសរើស​ចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ប្រកប​ដោយ​ក្តីស្រឡាញ់ និង​ជំនឿ​ជឿជាក់​មកលើ​បុព្វហេតុ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​។ ពិតណាស់ ពាក្យ​ក្នុង ឬ​ក្រៅ​ប្រព័ន្ធ គឺ​គ្រាន់តែ​ជា​ការ​កំណត់​និយមន័យ​ជា​លក្ខណៈ​បច្ចេកទេស​សេដ្ឋកិច្ច​តែប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​វិញ គឺ​វិនិយោគិន​, ពាណិជ្ជករ​, អាជីវករ​, សិ​ប្បករ​, កម្មករ​-​និយោជិត និង​សហគ្រិន​ទាំង​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ គឺ​សុទ្ធសឹង​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ដូច​គ្នា​ទាំងអស់ និង​ជា​សមាជិក​-​សកម្មជន​គណបក្ស ដែល​មាន​សិទ្ធិ និង​ការទទួលខុសត្រូវ​តែមួយ ហើយ​ក៏​ទទួលបាន​នូវ​ការយកចិត្តទុកដាក់​គិតគូរ​ជួយ​ទំនុកបម្រុង​គាំពារ​ដូច​គ្នា​ផង​ដែរ ស្របទៅតាម​គោលនយោបាយ​ចំពោះ​វិស័យ​នី​មួយៗ​។​
​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​តែង​បាន​ផ្តល់​នូវ​ការ​គាំពារ និង​ការគាំទ្រ​ដល់​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​រួមមាន​ជាអាទិ៍​៖ ទី​១. ជីវភាព​ប្រកបដោយ​ក្តី​សុខ​សាន្តនៅក្នុង​សុខសន្តិភាព​, ទី​២. សន្តិសុខ​, សុវត្ថិភាព​, ស្ថិរភាព​សង្គម​, ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​សិទ្ធិ​សេរីភាព​លើ​ការប្រកប​អាជីវកម្ម​គ្រប់​ប្រភេទ​ដែល​ច្បាប់​អនុញ្ញាត រួម​ទាំង​កា​អនុគ្រោះ​លើ​ការចំណាយ​ដើម្បី​បំពេញ​អនុលោមភាព​, ទី​៣. ឱកាស​ក្នុង​ការសិក្សា​រៀនសូត្រ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​, ទី​៤. ការផ្តល់​នូវ​ប័ណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល ដើម្បី​ជួយ​កាត់បន្ថយ​ចំណាយ​លើ​ការព្យាបាល​ជំងឺ​, ទី​៥. ការ​គាំពារ​ផ្នែក​ច្បាប់ និង​ការពង្រឹង​អភិបាលកិច្ច​ល្អ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​សេវា​សាធារណៈ និង​ទី​៦. ការលើកទឹកចិត្ត​ឱ្យ​ចូលរួម​ទៅក្នុង​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​តាម​រយៈ​ការរៀបចំ​យន្តការ​ចុះបញ្ជី និង​ការអនុគ្រោះ​ផ្សេងៗ ដើម្បី​ផ្តល់​ភាពស្របច្បាប់ និង​អត្ថប្រយោជន៍​នានា​។​


​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្ស​ដែល​មាន​ស្នាដៃ បទពិសោធន៍ និង​ការប្តេជ្ញា​ចិត្ត​ក្នុង​ការបម្រើ​ជាតិ និង​ប្រជាជន ដោយ​ឈរ​លើ​ស្មារតី និង​បុព្វហេតុ​ឥត​ងាករេ​គ្រប់​ជំនាន់ គឺ​ការអភិវឌ្ឍ​ប្រទេសជាតិ​ឱ្យ​រីកចម្រើន​ក្លាយជា​ប្រទេស​អ្នកមាន និង​ប្រជាជន​មាន​ជីវភាព​ធូរធា​សម្បូរ​សប្បាយ​ក្រោម​ម្លប់​ដ៏​ត្រជាក់ត្រជុំ​នៃ​សន្តិភាព​។ ដូច្នេះ សូម​សកម្ម​យុវជន​ទាំងអស់​បន្ត​ជឿ​ទុកចិត្ត​លើ​គណបក្ស​ប្រជាជន​កម្ពុជា និង​បន្ត​ផ្សព្វផ្សាយ​គោលនយោបាយ​របស់​គណ​បក្ស ជាពិសេស​បន្ត​ធ្វើ​អំពើ​ល្អ​បម្រើ​ប្រជាពលរដ្ឋ​ស្រប​តាម​មាគ៌ា​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​។​
​ជាមួយគ្នានេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មជន​យុវជន​គណបក្ស​នៅក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​ជា​កម្លាំងចលករ​ដ៏​សំខាន់​ក្នុង​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ប្រកប​ដោយ​សហគ្រិនភាព​, គំនិត​ច្នៃប្រឌិត និង​ជំនាញ​វិជ្ជាជីវៈ​ខ្ពស់ តាមរយៈ​ការចូលរួម​ចំណែក​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ជាមួយ​រាជរដ្ឋាភិបាលនិង​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុង​កិច្ចការ​សង្គម​, វប្បធម៌​, សេដ្ឋកិច្ច និង​មនុស្សធម៌ ក៏​ដូច​ជា​សកម្មភាព​ផ្សព្វផ្សាយ​អំពី​ស្នាដៃ និង​សមិទ្ធផល​នានា​របស់​គណបក្ស ដើម្បី​ធានា​ធ្វើយ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​យើង​អាច​សម្រេច​ចិត្ត​បាន​ត្រឹមត្រូវ​ក្នុង​ការជ្រើសរើស​គណបក្ស​ដែល​ខ្លួន​ស្រឡាញ់ និង​ជឿទុកចិត្ត សម្រាប់​បន្ត​ដឹកនាំ​នាវា​កម្ពុជា​ឆ្ពោះ​ទៅរក​វឌ្ឍនភាព វិបុលភាព និង​សុខដុមរមនា ជានិច្ច​ត​ទៅ​សម្រាប់​អ្នកជំនាន់ក្រោយ​គ្រប់​សម័យកាល​។

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com