ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូ ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋលេខាធិការក្រសួងការបរទេសស្វីស ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែរព្រះមហាក្សត្រ ក្នុងពិធីលៀងសាយភោជន៍ ជូនឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ==> អាវុធហត្ថរាជធានីភ្នំពេញ ចែកម៉ាស៊ីនថតចម្លង ដែលទទួលបានពីសប្បុរសជន ជូនដល់អង្គភាពចំណុះសម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងការងាររដ្ឋបាល! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមស្តាប់បទបង្ហាញស្តីពី “តួនាទីទីក្រុង” ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ និងផ្សព្វផ្សាយទិសដៅរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ ឆ្នាំ២០២៤ ==> សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ==> ច្រកអូរយ៉ាដាវ  កំពង់នាំបារីគេចពន្ធចេញបាន ដោយឈ្មួញមានការខុបខិតគ្នាជាមួយមេប៉ុស្ដិលេខ៦០១ ឆ្លងដែនទៅប្រទេសវៀតណាមយ៉ាងរលូនមិនរំខានដល់សមត្ថកិច្ចបន្តិចឡើយ.. ==> អតីតសិស្សសាលាបាក់ទូកទសវត្សរ៍ឆ្នាំ១៩៨០មួយក្រុម ចូលរួមបុណ្យសព អតីតអ្នកគ្រូជីវវិទ្យា ជើងចាស់០១រូប! ==> លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ចលនាកាយឫទ្ធិនារីកម្ពុជា ផ្តល់ឱកាសឲ្យកុមារី និងយុវតី សាកល្បងចូលរួមសកម្មភាពសង្គម..
0

អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ លោក ថន សេង​តារា អគ្គនាយក​ក្រុមហ៊ុន​តារា ធី​ស៊ី ហ្គាស !

អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ លោក ថន សេង​តារា អគ្គនាយក​ក្រុមហ៊ុន​តារា ធី​ស៊ី ហ្គាស !

 

នា​រសៀល ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០២៣ លោក ថន សេង​តារា អគ្គនាយក​ក្រុមហ៊ុន​តារា ធី​ស៊ី ហ្គាស បាន​នាំយក​នូវ​អំណោយ ចំនួន​០៧​មុខ ដែល​រួមមាន​៖ ភេ​ស​ជ្ជះ​ប៉ូវ​កម្លាំង Zorus ចំនួន ២,០០០ កេស​, ទឹក​សុទ្ធ ចំនួន ១,០០០ យួរ​, សាប៊ូ​ម្សៅ ចំណុះ ៤០០g ចំនួន ២០០ ការុង​, សាប៊ូ​ដុស​ខ្លួន ចំណុះ 1L ចំនួន ១០០ កេស​, សាប៊ូកក់សក់ ចំណុះ 500ml ចំនួន ១០០ កេស​, ថ្នាំ​ដុសធ្មេញ ចំណុះ 150ml ចំនួន ១០០ កេស​, ធូប​មូស ចំនួន ១០០ កេស ដែល​គិត​ជា​ទឹកប្រាក់​សរុប​ស្មើនឹង ចំនួន ៤១,៨៥០$ មក​ប្រគល់ជូន​អង្គភាព កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សម្រាប់​ជា​អំណោយ​ផ្តល់​ដល់​កងកម្លាំង ក្នុងឱកាស​អបអរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ចូលមក​ដល់​នាពេល​ខាងមុខ​នេះ​។

​ក្នុងឱកាស​នោះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ទទួល​ស្វាគមន៍ លោក ថន សេង​តារា អគ្គនាយក​ក្រុមហ៊ុន​តារា ធី​ស៊ី ហ្គាស ប្រកបដោយ​មនោសញ្ចេតនា​ស្និទ្ធិស្នាល​កក់ក្តៅ និង​បាន​សម្តែង​នូវ អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ លោក​អគ្គនាយក ដែល​តែងតែ​មាន​ចិត្តសប្បុរស​ឧបត្ថម្ភ​អំណោយ​ដល់ អាវុធហត្ថ​រាជធានី​ភ្នំពេញ រាល់​ពេល​មាន​កម្មវិធី​ផ្សេងៗ​កន្លងមក ក៏​ដូចជា​ក្នុង​ពេល​នេះ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com