កំពត !ថ្ងៃសៅរ៍១៥កើត ខែជេស្ឋ ឆ្នាំថោះ បញ្ជស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនិងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅភូមិទ្វាថ្មី ឃុំព្រៃថ្មង ស្រុកទឹកឈូ ខេត្តកំពត។ ពិធីបញ្ចុះខណ្ឌសីមាឆ្លងព្រះវិហារនិងពុទ្ធាភិសេក សមិទ្ធិផលនានាក្នុងវត្ត សុខមនោរម្យ ដែលស្ថិតនៅភូមិទ្វារថ្មី ឃុំព្រៃថ្មង ស្រុកទឹកឈូខេត្តកំពតក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់
ឯកឧត្តម បណ្ឌិត ប៉ែន ស៊ីម៉ន សមាជិកគណៈកម្មការកណ្តាល គណបក្សប្រជាជនកម្ពុជា ហ្នឹងអាជ្ញាធរដែនដីមន្ត្រីរាជការ និងប្រជាពលរដ្ឋចូលរួមប្រមាណជាង១.០០០ នាក់។ឯកឧត្តមមានប្រសាសន៍ក្នុងកម្មវិធីនោះផងដែរមានសន្តិភាពទើបមានការអភិវឌ្ឍន៍និងសូមឱ្យបងប្អូនប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតទាំងអស់គ្នានៅពេលខាងមុខ និងសូមជួយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានសម្ដេច តេជោ ជាប្រធាន អរគុណសន្តិភាព៕