ថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ2025
ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> អាជ្ញាធរខេត្តកណ្ដាល ចុះស្រង់ទិន្នន័យសំណង់មានហានិភ័យ និងសំណង់មិនរៀបរយ ក្នុងភូមិសាស្ត្រស្រុកពញាឮ ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមក្នុងពិធីប្រកាសដាក់ឱ្យដំណើរការអង្គភាពអាជ្ញាសាលា ==> លោកឧត្តមសេនីយ៍ត្រី បុត្រ កំព្រា មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទទួលការងារហ្វឹកហ្វឺន បានដឹកនាំក្រុមការងារ ទទួលស្វាគមន៍ក្រុមការងារជំនាញ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ==> សម្តេចធិបតី ចូលរួមពិធី អបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាលជាមួយកម្មករ-និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ==> ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបណ្តាញសារព័ត៌មានជ្រាបពាក់ព័ន្ធគណនីហ្វេសប៊ុកឈ្មោះ Aisyah Seom ដែលបានបង្ហោះមានខ្លឹមសារ (ដោយសរសេរមានខុសអក្ខរាវិរុទ្ធ)ថា៖ ==> ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិង លោកជំទាវ ជា សុីណា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ==> ១១ថ្ងៃ សមត្ថកិច្ចបង្ក្រាប និងបញ្ជូនក្រុមក្មេងទំនើងជិត ៦០នាក់ទៀតទៅពន្ធនាគារ! ==> ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខដល់សមាជិកចំនួន២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន! ==> ឯកឧត្តម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ បានចូលរួមជា​កិត្តិយស​ក្នុងពិធីបិទប្រលងសូត្រគម្ពីរអាល់គួរអាល់នុលការីមថ្នាក់ជាតិលើកទី៣២ និងសូត្រចាំមាត់លើកទី៦ ២០២៥ក្រោមប្រធានបទ «ឥស្លាមនិងបច្ចេកវិទ្យា» ក្រោមអធិបតីភាព​ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ==> ឯកឧត្តម​បណ្ឌិត​អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​អញ្ជើញ​ចូលរួម​ពិធី​សំណេះសំណាល និង​ពិសារ​អាហារ​សាមគ្គី ជាមួយ​ក្រុម​កា​ងារ​សារព័ត៌មាន សម្ដេច​តេជោ ហ៊ុន សែន និង​ក្រុមការងារ​សារព័ត៌មាន សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត
0

លោកបណ្ឌិត ហ៊ុន ម៉ាណែត ៖ ប្រទេសអាចអភិវឌ្ឍរីកចម្រើន និងមាននិរន្តរភាព គឺដោយសារធនធានមនុស្ស..

លោកបណ្ឌិត ហ៊ុន ម៉ាណែត ៖ ប្រទេសអាចអភិវឌ្ឍរីកចម្រើន និងមាននិរន្តរភាព គឺដោយសារធនធានមនុស្ស..

 

ភ្នំពេញៈ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ប្រទេសអាចអភិវឌ្ឍរីកចម្រើន និងមាននិរន្តរភាព គឺដោយសារធនធានមនុស្ស។ ដូច្នេះ ជាទិដ្ឋភាពរួមសម្រាប់ប្រទេសជាតិ, ធនធានមនុស្ស គឺជាទ្រព្យដ៏សំខាន់ និងចាំបាច់បំផុតសម្រាប់ដំណើរការកសាងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនរុងរឿងប្រកបដោយចីរភាព និងនិរន្តរភាព ពីព្រោះសមត្ថភាពជំនាញរបស់ប្រជាពលរដ្ឋម្នាក់ៗ គឺអាចជួយដល់ការពង្រឹងលទ្ធភាពប្រកួតប្រជែងរបស់ប្រទេសជាតិក្នុងបរិបទសាកលភាវូបនីយកម្ម និងការចាប់យកនូវឱកាសសក្តានុពលនានា ដើម្បីឈានទៅកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ តាមរយៈការទាក់ទាញវិនិយោគកម្រិតខ្ពស់ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប ហើយជាពិសេស គឺការធានាបាននូវភាពឯករាជ្យម្ចាស់ការលើគ្រប់វិស័យប្រកបដោយមោទកភាពជាតិសម្រាប់អនាគតដ៏វែងឆ្ងាយ។

ការបញ្ជាក់នេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ កាលពីព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ងាកមកទិដ្ឋភាពសម្រាប់ប្រជាពលរដ្ឋជាបុគ្គលម្នាក់ៗវិញ គឺការអប់រំបានផ្តល់ឱ្យយើងនូវលទ្ធភាពក្នុងការបង្កើនសមត្ថភាពចំណេះដឹង និងគុណវុឌ្ឍិ ដែលបង្កលក្ខណៈដល់ការប្រកួតប្រជែងយកឱកាសការងារទាំងក្នុង និងក្រៅប្រទេស ដែលបង្កើតជាជម្រើសល្អៗច្រើនដល់ខ្លួនយើង រួមជាមួយនឹងសេរីភាពពេញលេញ ក៏ដូចជាភាពម្ចាស់ការពឹងផ្អែកលើខ្លួនឯងក្នុងគ្រប់កាលៈទេសៈដោយមិនមានការភ័យព្រួយបារម្ភ។

ជាមួយគ្នានេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមសម្តែងនូវការអបអរសាទរជូនចំពោះនិស្សិតជ័យលាភីទាំងអស់ក្នុងថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដែលទទួលបានជោគជ័យមួយកម្រិតបន្ថែមទៀតនៅក្នុងជីវិតសិក្សា ជាពិសេសសមិទ្ធផលថ្ងៃនេះអាចសម្រេចទៅបានអាស្រ័យដោយតួអង្គ ៣ ដែលជាប្រតិបត្តិករសំខាន់ ដោយបូករួមនឹងតួអង្គគាំទ្រសំខាន់ ១។ តួអង្គដែលជាប្រតិបត្តិករទាំង ៣ គឺ៖ ១. សាមីខ្លួនដែលជានិស្សិតជ័យលាភី, ២. អាណាព្យាបាល ឪពុកម្តាយ ក្រុមគ្រួសារ និង៣. គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងគ្រឹះស្ថានសិក្សា បូករួមនឹងតួអង្គគាំទ្ររួម គឺរាជរដ្ឋាភិបាលដែលជាអ្នកបង្កលក្ខណៈតាមរយៈការផ្តល់នូវបរិយាកាសសុខសន្តិភាព និងស្ថិរភាពអនុគ្រោះដល់ការសិក្សារៀនសូត្រ។ មួយវិញទៀត គ្រឹះស្ថានសិក្សា អាចសម្រេចបាននូវការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ប្រទេសជាតិបាន គឺអាស្រ័យដោយសារមានចក្ខុវិស័យច្បាស់លាស់ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីបុព្វហេតុរួមរបស់ប្រទេសជាតិ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តទៀតថា ឱកាសដែលនិស្សិតជ័យលាភី និងក្រុមគ្រួសារទទួលបាននាពេលនេះ គឺជាផ្លែផ្កានៃគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលបានបើកចំហរឱ្យវិស័យឯកជនអាចចូលរួមចំណែកក្នុងការវិនិយោគលើការបណ្តុះបណ្តាលធនធានមនុស្ស ហើយក៏បានផ្តល់នូវជម្រើសសម្បូរបែបសម្រាប់និស្សិត ក្នុងការចាប់យកជំនាញ និងបំពេញតម្រូវការតាមទីផ្សារការងារ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា បន្ថែមលើភាពជោគជ័យដែលទទួលបានក្នុងថ្ងៃនេះ សូមនិស្សិតជ័យលាភីទាំងអស់បន្តបេសកកម្មនៃជីវិតរបស់ខ្លួន តាមរយៈការកសាងក្រុមគ្រួសារប្រកបដោយសុភមង្គល, បំពេញតួនាទីជាពលរដ្ឋគំរូ និងជាពិសេសបន្តការតស៊ូព្យាយាមប្រឹងប្រែងទ្វេដងឆ្ពោះទៅកាន់វិបុលភាព និងសម្រេចក្តីស្រមៃរបស់ខ្លួនក្រោមម្លប់នៃសុខសន្តិភាព និងឱកាសដែលរាជរដ្ឋាភិបាលបានផ្តល់ជូនតាមរយៈការខិតខំបង្កលក្ខណៈគ្រប់បែបយ៉ាង។ បច្ចុប្បន្ន គឺនិស្សិតទាំងអស់សម្រេចបាននូវចំណេះដឹងផ្នែករឹង ដែលជាមូលដ្ឋាននៃការត្រិះរិះពិចារណា និងជំនាញសម្រាប់ប្រកបរបរចិញ្ចឹមជីវិត ប៉ុន្តែក៏ត្រូវបន្តអភិវឌ្ឍជំនាញផ្នែកទន់បន្ថែម ដូចជាផ្នែកសីលធម៌ និងគុណធម៌។
ប្រភពដដែលបានបញ្ជាក់ថា គន្លឹះនៃភាពជោគជ័យសម្រាប់យកទៅអនុវត្ត គឺសូមប្រកាន់ប្រកាន់ផ្នត់គំនិតដូចស្មៅ ដើម្បីយើងអាចបន្តរីកចម្រើនទៅមុខ ពីព្រោះ៖ ១. ស្មៅមិនខ្ពស់ទេ ប៉ុន្តែអាចដុះលើកំពូលភ្នំ ដូច្នេះគួរដាក់ខ្លួនឱ្យទាប ហើយរក្សា និងបង្កើតទំនាក់ទំនងក្នុងសង្គម ដោយកុំអត្តនោម័តនិយម និងកុំតួឯកនិយម, ២. ស្មៅមានភាពធន់ និងខិតខំប្រឹងរស់ ហើយការងារ គឺដូចគ្នា ពីព្រោះយើងមិនអាចជោគជ័យគ្រប់ពេលនោះទេ និងមានឧបសគ្គច្រើនណាស់ និង៣. ស្មៅមិនខ្វល់អំពីបរិស្ថានជុំវិញ ហើយតែខិតខំបន្តរីកលូតលាស់ដោយមិនប្រៀបធៀបខ្លួននឹងអ្នកជុំវិញ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com