តាមប្រភពពីប្រជាពលរដ្ឋនិងអ្នកលេងល្បែងប្រជល់មាន់តែម្ដងបានឱ្យដឹងថា!មានបនល្បែងប្រជល់មាន់អាប៉ោងមួយកន្លែងស្ថិតនៅ ភូមិ ឃុំពាម ស្រុកសាមគ្គឺមានជ័យ ខេត្តកំពង់ឆ្នាំង មានការបើកលេងល្បែងប្រជល់មាន់ បៀអាប៉ោងខ្នាតយក្សដែលប្រភពព័តមាន សុំមិនបញ្ចេញឈ្មោះឲដឹងថា! អ្នកកៀងកងនិងជាម្ចាស់សៃវៀនមានឈ្មោះ ថុល សុខ និងឈ្មោះ ម៉ៅ ដែលត្រូវបានបើកភ្លើងខៀវ ពីលោក មាស សុវណ្ណ នាយកសាលាហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ។
ប្រជាពលរដ្ឋក៏ដូចជាអ្នកនៅជិតកន្លែងបងល្បែងនោះសំណូមពរដល់លោក ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខ អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងលោកស្នងការនគរបាលខេត្តកំពង់ឆ្នាំងមេត្តាចុះជួយពិនិត្យនិងទប់ស្កាត់ផង។
រាល់អត្ថបទនិងព័ត៌មានខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំបកស្រាយបំភ្លឺរាល់ម៉ោងធ្វើការ។