ស្រុកភ្នំស្រួច! តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិក្បាលទឹកលើឃុំជាំសង្កែ ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺបានប្រាប់សារព័ត៌មានយើងឱ្យបានដឹងថា;ជារាល់ថ្ងៃមានអ្នកញឿននិងល្បែងអាប៉ោងតែងតែណាត់ជួបជុំគ្នាមកលេងល្បែងអាប៉ោងចាប់ពីម៉ោង ១រសៀល រហូតដល់ភ្លឺជារៀងរាល់ថ្ងៃ ដែលមានការភ្នាល់លុយ រាប់រយលាន ប្រជាពលរដ្ឋដែលនៅភូមិឃុំខាងលើបន្តទៀតថា! អ្នកដែលមកលេងជិះសុទ្ធតែឡានទំនើប យកមកផ្ញើរផ្ទះអ្នកដែលគេទុកចិត្ត ដោយឃើញមានបនល្បែង ( អាប៉ោង) នៅក្នុងភូមិឃុំរបស់គាត់ដែលអាចហ្នឹងបង្កឲមានចោរកម្នដូចជាចោឆក់ ចោប្លន់ អំពើហឹង្សាក្នុងគ្រួសារ។
ជាពិសេសនោះតើឯណាទៅ គោលនយោបាយភូមិឃុំមានសុវត្តិភាពទាំងប្រាំពីរចំនុច ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។ប្រជាពលរដ្ឋស្នើរសុំទៅដល់ ឯកឧត្តម វុី សំណាង អភិបាលនៃគណៈអភិបាលខេត្ត និង ឯកឧត្តម សំ ដាមួន ស្នងការខេត្តកំពង់ស្ពឺ មេត្តាចាត់មន្ត្រីក្រោមឨវាតចុះទៅបង្រ្កាប់និងទប់ស្កាត់ផង៕