នាព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ក្រុមការងារ នាំយកអំណោយជា សម្ភារ ទៅប្រគល់ជូនដល់អតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជាម្នាក់ឈ្មោះ លោក ម៉ែន មករ៉ុន ហៅ វណ្ណ សុផាត អាយុ៦៩ឆ្នាំបច្ចុប្បន្ន រស់នៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល អតីតធ្លាប់ជាអ្នករួមការងារនៅក្នុងគណៈកម្មការបើកច្រកព្រំដែនកម្ពុជា-ថៃ ប៉ោយប៉ែតជាមួយ លោក រ័ត្ន ស្រ៊ាង នាសម័យរដ្ឋកម្ពុជា ដែលជួបការលំបាកដោយសារជំងឺប្រចាំកាយជាច្រើនមុខដើរពុំរួចសម្រាកនៅលើគ្រែ គួរបញ្ជាក់ដែរថាលោក ម៉ែន មករ៉ុន ហៅ វណ្ណ សុផាត ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ធ្លាប់បានជួយឧបត្ថម្ភនាពេលកន្លងមក បច្ចុប្បន្នដោយឃើញពីការលំបាកក៏លោកនៅតែបន្តជួយទៀតផងដែរ។
ក្រុមការងារនាំយកអំណោយ រួមមាន៖ រទេះពិការរុញ១, អង្ករ ៦ការុង ទៅប្រគល់ជូនដោយមនោសញ្ចេតនា ជួយគ្នាក្នុងគ្រាលំបាក៕
#PhnomPenhGRK