ក្រុងតាខ្មៅ, រសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០២៣
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានដឹកនាំកិច្ចប្រជុំប្រចាំខែសីហា និង លើកទិសដៅអនុវត្តក្នុងខែកញ្ញា ។
របៀបវរៈនៃកិច្ចប្រជុំមាន៖
មន្រ្តីនគរបាលត្រូវតែធ្វើអោយប្រជាពលរដ្ឋ មានជំនឿ មានទំនុកចិត្ត និង មានសេចក្តីស្រលាញ់
១- ពង្រឹងបន្ថែមទៀតនូវការផ្តល់សេវាសាធារណះជូនប្រជាពលរដ្ឋ ដូចជា ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ញាត្តិខ្មែរ ការធ្វើសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ។ល។
២- បញ្ហាសោភ័ណភាព អនាម័យ កន្លែងធ្វើការ ការស្លៀកពាក់ កាត់សក់ខ្លី កោពុកមាត់ ។
៣- បញ្ហាបំពាក់សម្ភារះនិងមធ្យោបាយអោយបានល្អ ដើម្បីបំពេញការងារប្រចាំថ្ងៃ
៤- ពង្រឹងការប្រចាំការអោយបាន ២៤ម៉/២៤ម៉ ទាំងផ្នែកជំនាញនិងប៉ុស្តិ៍រដ្ឋបាល ។
៥- អនុវត្តអោយបានខ្ជាប់ខ្ជួននូវលក្ខណះភូមិ សង្កាត់ មានសុវត្ថិភាព ទាំង៧ចំណុច
៦- មន្រ្តីនគរបាលត្រូវតែសុភាពរៀបសារ ទន់ភ្លន់
ប្រកាន់ភ្ជាប់នូវ យុត្តិធម៍ និង អព្យាក្រឹតភាព។
៧- ពង្រឹងការងារការពារក្បួនរថយន្តថ្នាក់ដឹកនាំកំពូល ធ្វើដំណើរ ឆ្លងកាត់ភូមិសាស្រ្តក្រុងតាខ្មៅ ។
៨- បញ្ហាក្មេងទំនើង ។