ស្ទឹងត្រែង៖ អាជ្ញាធរខេត្តលើក ទឹកចិត្តដល់មាតាបិតាជួយអប់រំ និងជំរុញកូនចៅឱ្យរៀនយកមុខជំនាញ ក្នុងពេលដែលខេត្តស្ទឹងត្រែងមានសាលាបណ្តុះបណ្តាលវិជ្ជាជីវៈនៅជិតផ្ទះនិងមានអង្គការស្វីសខន់ថាក់ជួយគាំទ្រដើម្បីឱ្យយុវជនទទួលបានការសិក្សាយកចំណេះជំនាញមួយពិតប្រាកដ។ ក្នុងទិវាអបអរសាទរខួបលើកទី២៣ទិវាជនមានពិការភាពកម្ពុជា ដែលបានរៀបចំឡើងនៅខេត្តស្ទឹងត្រែងថ្ងៃទី១៨ខែមករាឆ្នាំ២០២២ នេះ លោកញែម សារីអភិ បាលរងខេត្តមានប្រសាសន៍ថា លោកយាយលោកតាអ៊ុំពូមីងជាជនពិការក្តី និងចាស់ទុំទាំងអស់សូមជួយ ក្រើនរំឭកកូនចៅឱ្យខិតខំរៀនសូត្រនិងសិក្សាយកចំណេះជំនាញសម្រាប់ជាបំណិនជីវិតព្រោះប្រទេសកម្ពុជាយើងបច្ចុប្បន្នកំពុងមានការអភិវឌ្ឍរីក ចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ លោកអភិបាលរងបន្តថា ប្រទេសកម្ពុជាក្រោមការដឹក នាំរបស់សម្តេចតេជោហ៊ុនសែនប្រមុខរាជរដ្ឋាភិបាលតែងតែគិតគូរ និងចង់ឱ្យកូនចៅប្រជាពលរដ្ឋយើងមានចំណេះដឹងហើយអ៊ុំពូមីង ក៏ទទួលបានការជួយឧបត្ថម្ភជាគ្រឿងបរិភោគ-ឧបភោគដើម្បីលើកកម្ពស់ជីវភាពផងដែរ។ សំឡេង៖ « យកចិត្តទុកដាក់ទៅលើអ៊ុំពូមីងបងប្អូនជនពិការនេះធ្វើយ៉ាងណាដើម្បីបានមកជួបជុំគ្នានេះគឺយើងដើម្បីដោះស្រាយជីវភាពការលំបាកការរស់នៅរបស់គាត់ហើយនិងបណ្ដុះបណ្ដាលផ្នែកជំនាញវិជ្ជាជីវៈបច្ចេកទេសឱ្យបានចេះគ្រប់ៗគ្នាឱ្យកូនចៅមានចំណេះបានចេះគ្រប់គ្នាមានន័យថាមនុស្សម្នាក់ត្រូវតែមានជំនាញមួយត្រូវតែមាន មុខរបរមួយ អ៊ីចឹងបើគ្មានជំនាញពិតប្រាកដច្បាស់ លាស់គឺយើងពិបាករស់នៅហើយសព្វថ្ងៃនេះព្រោះប្រទេសជាតិយើងកំពុងតែមានការរីកចម្រើនឈានឡើងជាលំដាប់»។ លោក ស៊ុតវណ្ណ ប្រធាន មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តស្ទឹង ត្រែងបានចាត់ទុកថា នេះជាការសំដែងការដឹងគុណចំពោះអ៊ុំពូមីងនិងបងប្អូនជនពិការទាំងអស់ដែលលះបង់និងបូជាសាច់ស្រស់ឈាមស្រស់ដើម្បីជាតិមាតុភូមិយើងកាលពីសម័យសង្គ្រាមកន្លង មក។ លោកប្រធានមន្ទីរបានបញ្ជាក់ថា មន្ទីរបានកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គមនៅខេត្តស្ទឹង ត្រែងមានជនពិការក្នុងទូទាំងខេត្តសរុបចំនួន២.២៤៥នាក់ ក្នុងនោះមានពិការកម្រិត១ ចំនួន៦១៤នាក់-កម្រិត២ចំនួន ៤៤២នាក់-និងកម្រិត៣ ចំនួន១.១៨៩នាក់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្ត។ លោកឈឹម សារឿន រស់នៅឃុំកំភុន ស្រុកសេសាន បានសាទរចំពោះការគិតគូររបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញា ធរខេត្តបានយកចិត្តទុកដាក់ដូចជាបានផ្តល់នូវអំណោយនិងបានបង្កលទ្ធភាព ជួយដល់ជនពិការក្នុងការកសាងសេដ្ឋកិច្ចគ្រួសារដោះស្រាយបញ្ហាពេលមានធុរៈគ្រប់ពេល វេលា។ សូមបញ្ចាក់ថា ការផ្តល់អំណោយដែលរៀបចំ ឡើងដោយមន្ទីរសង្គមកិច្ចខេត្តនាពេលនេះ មានគ្រឿងបរិភោគ- ឧបភោគ សម្ភារៈប្រើប្រាស់មួយចំនួន ដើម្បីជាការលើក ទឹកចិត្តនិងសំដែងនូវការដឹង គុណចំពោះវីរភាពដ៏អង់អាចក្លាហានដល់ជនពិការចំនួន ២០០នាក់ ដែលបានបរិច្ចាគទាំងកម្លាំងកាយចិត្ត សាច់ស្រស់ ឈាមស្រស់ ដើម្បីមាតុភូមិកាលពីសម័យសង្គ្រាម ៕
Recent Posts
ឯកឧត្តម សុខ លូ អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក ក្រុងបាត់ដំបង
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធី
ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ០៥នាក់!
កីឡាដេីម្បីសន្ដិភាព និងបរិស្ថាននៅកម្ពុជា វគ្គផ្តាច់ព្រ័ត្រ
មេបញ្ជាការ អាវុធហត្ថខណ្ឌព្រែកព្នៅ បន្តឧបត្ថម្ភអំណោយជូនដល់គ្រួសារ លោកមេបញ្ជាការរងខណ្ឌ ដែលមានជីវភាពខ្វះខាត!
អ្នកចូលទស្សនា
- 61ថ្ងៃនេះ:
- 185ម្សិលម៉ិញ:
- 899សប្តាហ៍មុន:
- 3464ខេះនេះ:
- 90499សរុប: