ថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ2025
ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> យុវជន​ ស.ស.យ.ក.ស្រុកអូររាំងឪ​ ប្រមាណ​៣០នាក់​ ចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៧៦ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៤ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា... ==> ឯកឧត្តម គួចចំរើន គោរពជូនពរ សម្តេចពញាចក្រី ហេង សំរិន ក្នុងឱកាសចំរើនជន្មាយុ គំរប់៩១ឈានចូល៩២ឆ្នាំ ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងដឹកនាំកម្លាំងនគរបាលជំនាញពាក់ព័ន្ធ ចូលរួមសិក្ខាសាលាស្តីពី ==> ក្រុងកំពង់សោម មិនទាន់មានរចនាសម្ព័ន្ធពេញលេញ ប៉ុន្តែ មន្ត្រីខិតខំធានាបម្រើសេវាជូនពលរដ្ឋយ៉ាងកក់ក្តៅ! ==> ពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ “មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន” លើកទី១០ ឆ្នាំ២០២៥ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ(ស្តាតចាស់) ==> ឯកឧត្តម នេត្រ ភក្ត្រា ក្រើនរម្លឹកមន្ត្រីព័ត៌មាន រួមគ្នាជាធ្លុងមួយតម្កល់ផលប្រយោជន៍ជាតិជាធំ ពង្រឹងសសរស្តម្ភនៃដំណើរបេសកកម្មការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិដើម្បីចូលរួមថែរក្សាសន្តិភាពនៅកម្ពុជា ==> ពិធីបើកបវេសនកាលពុទ្ធិកសិក្សាទូទាំងក្រុងអរិយក្សត្រ ឆ្នាំសិក្សា២០២៥-២០២៦ ក្រោមអធិបតីភាព ឯកឧត្តម នូ សុខន ប្រធានក្រុមប្រឹក្សា និងឯកឧត្តម កួច ចំរើន អភិបាលនៃអភិបាលខេត្តកណ្ដាល,, ==> សម្តេច ម៉ែន សំអន ដឹកនាំប្រតិភូរណសិរ្ស អញ្ជើញជូនពរសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងឱកាសចម្រើនជន្មាយុគម្រប់៩១ ឈានចូល៩២ឆ្នាំ ==> អាជ្ញាធរខេត្តកណ្ដាល ចុះស្រង់ទិន្នន័យសំណង់មានហានិភ័យ និងសំណង់មិនរៀបរយ ក្នុងភូមិសាស្ត្រស្រុកពញាឮ ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមក្នុងពិធីប្រកាសដាក់ឱ្យដំណើរការអង្គភាពអាជ្ញាសាលា
0

មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី សហការជាមួយអាជ្ញាធរខណ្ឌ ធ្វើការស្តារប្រឡាយជាច្រើនខ្សែនៅក្នុងរាជធានីភ្នំពេញ

មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរខណ្ឌ ធ្វើការស្តារប្រឡាយជាច្រើនខ្សែនៅក្នុងរាជធានី ដើម្បីរំដោះការលិចលង់ភូមិឋានប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា ពិសេសនៅរដូវវស្សាឆ្នាំនេះ។

លោក ម៉ែន សុខខេន ប្រធានអង្គភាពលូទឹក បូមទឹក នៃមន្ទីរសាធារណការ និងដឹក ជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះថា ប្រឡាយទឹកដែល ក្រុមការងារកំពុងស្តារនេះរួមមាន៖ ស្តារប្រឡាយទួលពង្រទី១ ជាប្រឡាយបេតុង មានទទឹង ៨ម៉ែត្រ ជម្រៅ២ម៉ែត្រ និងបណ្ដោយ៤៥៤៥ម៉ែត្រ ចាប់ពីភូមិព្រៃព្រីងខាងត្បូង ដល់បុរីជីប ម៉ុង។ ដាក់លូប្រអប់ទំហំ២,៦៥ម៉ែត្រ គុណនឹង ២,៦៥ម៉ែត្រ មានចំនួន៣ជួរប្រវែង៤៤៥ម៉ែត្រ ចាប់ពីបុរីជីបម៉ុងដល់ប្រឡាយបឹងហា។ ដាក់លូប្រអប់ស្របតាមផ្លូវជាតិលេខ៣ ទំហំ ៦ម៉ែត្រ គុណនឹង២ម៉ែត្រ មានប្រវែង១២២០ម៉ែត្រ ចាប់ពីបូរី Green Vill ដល់ដើមប្រឡាយទួលពង្រ និងដាក់លូជ្រុងចំណុចផ្លូវឆ្លងកាត់មានចំនួន៧កន្លែងផងដែរ។ ប្រឡាយទួលពង្រទី២ ស្ថិតនៅ ភូមិសាស្រ្តសង្កាត់ចោមចៅ២ និងចោមចៅទី១ ក្នុងខណ្ឌពោធិ៍សែនជយ័ ស្តារភក់ល្បប់ ប្រឡាយទួលពង្រ២ បានប្រវែង ៦,១០០ម៉ែត្រ។ ស្តារភក់ល្បប់ ប្រឡាយលូ៥ បានប្រវែង ៩៥០ម៉ែត្រ ដែលជាប្រឡាយដ៏សំខាន់ក្នុងការរំដោះទឹកក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ,ខណ្ឌសែនសុខ និងខណ្ឌមានជ័យ ទម្លាក់ទៅប្រឡាយម័ល និងបន្តចុះទៅជើងឯក។ ការស្តារប្រឡាយស្ទឹងមានជ័យ ជាមួយនិងការបុកស៊ីផាយបេតុងជញ្ជាំងប្រឡាយ ហើយ ប្រឡាយនេះអាចបង្ហូរទឹកហូរបានយ៉ាងល្អ។

លោកបន្តថា ដោយឡែក ប្រឡាយបឹងទំពុន ដែលប្រវែង ៥០០ម៉ែត្រ និងមាន ទទឹង៣០ម៉ែត្រនោះ គឺក្រុមការងារបានការកាយស្មៅ និងសំរាមចេញ ប្រឡាយនេះ ព្រោះប្រឡាយនេះ មានតួនាទី យ៉ាងសំខាន់ក្នុងការរំដោះទឹកពីប្រឡាយដើមស្លែង ប្រឡាយបារាំង ពិសេសរំដោះទឹក ពីក្នុងខណ្ឌ ពោធិ៍សែនជ័យ ខណ្ឌសែនសុខ ខណ្ឌទួលគោក និងផ្នែកខ្លះក្នុងខណ្ឌចំការមន និងខណ្ឌ៧មករាផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com