ទាន់ហេតុការណ៍
ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយអគ្គីភ័យឆាប់ឆេះផ្ទះ១ខ្នង ស្ថិតនៅឃុំសាន់គរ  ==> ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីវេទិកាសាធារណៈអ្នកសារព័ត៌មាន ស្តីពី “បញ្ហាប្រឈមរបស់អ្នកសារព័ត៌មាន” ដែលរៀបចំដោយសមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ ==> សាររំលែកទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាផ្ញើជូនក្រុមគ្រួសារយោធិនពលី និងយោធិនរងរបួសក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅខេត្តកំពង់ស្ពឺ។ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង ចេញញត្តិប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ ==> នគរបាលក្រុងតាខ្មៅឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធករណី ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ជនសង្ស័យប្រើកាំបិតផ្គាក់ដងឬស្សី កាប់ចំក្បាល បណ្តាលអោយបុរសវ័យ៦០ឆ្នាំរងរបួសធ្ងន់ធ្ងរ…! ==> បញ្ចប់ទស្សនកិច្ចនៅស្វីស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់ ==> វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ==> រដ្ឋបាលឃុំជើងគ្រាវ បើកការដេញថ្លៃសាងសង់ផ្លូវបេតុងអាមេ ២គម្រោងក្រោមអធិបតីភាព លោក អភិបាលស្រុករង និងលោក នាយកទីចាត់ការផែនការនិងវិនិយោគខេត្តកំពង់ឆ្នាំង.. ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។
0

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយមនុស្សធម៌ជួយឧបត្ថម្ភលោកយាយ ណយ សំណាង..គេហទំព័រ ពន្លឺតាខ្មៅ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយមនុស្សធម៌ជួយឧបត្ថម្ភលោកយាយ ណយ សំណាង..គេហទំព័រ ពន្លឺតាខ្មៅ

(រាជធានីភ្នំពេញ):នៅថ្ងៃព្រហស្បតិ៍០៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចសក័ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេេះតារាកំប្លែង និងខាងចំរៀងអាយ៉ៃជើងចាស់ ដែលឈ្មោះលោកយាយ ណយ សំណាង ដែលមហាជនធ្លាប់ស្គាល់ និងផ្ទុះសំណើចតាមរយៈការសម្តែងសិល្បៈនាពេលអតីតកាលមានក្តីរំភើបរីករាយ ក្តុកក្តួលរំជួលចិត្តឥតឧបមារ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានគិតគូរពីសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជាស្បៀង សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅ។

ក្នុងឱកាសចុះសួរសុខទុក្ខ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ចំពោះ លោកយាយ ណយ សំណាង ដែលកំពុងមានជំងឺប្រចាំកាយសម្រាកនៅគេហដ្ឋាន និងសូមជូនពរមានសុខភាពល្អរឹងមាំ អាយុយឺនយូរជាម្លប់ដល់កូនចៅ។

លោកយាយ ណយ សំណាង បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ជួយប្រោះព្រំថែរក្សាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន ព្រមទាំងកូនចៅទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ដើម្បីជាក្តីសង្ឃឹមរបស់ប្រជាជនរងគ្រោះ និងងាយរងគ្រោះបំផុតជាដរាបតទៅ។

សូមបញ្ជាក់ថា លោកយាយ ណយ សំណាង គឺជាតារាជើងចាស់ពហុជំនាញដែលមានវ័យប្រមាណជាង ៧០ឆ្នាំហើយ កំពុងមានជីវភាពខ្វះខាតខណៈដែលលោកយាយក៏បាត់បង់វត្តមានពីអាជីពសិល្បៈអស់មួយរយៈធំ ដោយសារមានជំងឺច្រើនមុខដូចជា៖ លើសឈាម ខ្វះជាតិស្ករ ខ្សោយបេះដូង និងមានអាការៈវង្វេងម្តងៗ ជាដើម។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com