រាជធានីភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិកូវីដ-១៩ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកយុទ្ធនាការ “កម្ពុជា៖ គោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង” តាមរយៈប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។
0
ឯកឧត្តមបណ្ឌិត ថោង ខុន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកយុទ្ធនាការ “កម្ពុជា៖ គោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង” តាមរយៈប្រព័ន្ធវីដេអូ
Filed in: ព័ត៌មានជាតិ