ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងលោកជំទាវ រួមដំណើរដោយ អនុប្រធានកិត្តិ យសសាខា អនុប្រធានសមាជិក សមាជិកា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខា អ្នកស្ម័គ្រចិត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយក អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ផ្តល់ជូនគ្រួសារ ប្រជាពលរដ្ឋងាយរងគ្រោះ ជនចាស់ជរា ស្រ្តីមេម៉ាយ ដែលមានជីវភាពក្រីក្រ ចំនួន២៥៤គ្រួសារ មកពីឃុំចំនួន៥ នៃស្រុកថ្មគោល កាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ នៅសាលាស្រុកថ្មគោល ខេត្តបាត់ដំប។
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ប្រធានគណៈ កម្មាធិការសាខា បានពាំនាំមកនូវ ប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ បងប្អូនប្រជាពលរដ្ឋ ដោយក្តីនឹករឭកបំផុតដែលជា និច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាកអ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និងជនរងគ្រោះដោយ គ្រោះ មហន្តរាយផ្សេងៗដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ពណ៌សម្បុរ ឬនិន្នាការ នយោបាយអ្វីឡើយ ពោលគឺ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាតហូបស្អាត ផឹកស្អាត និងខិតខំប្រឹង ប្រែងប្រកបមុខរបរ បង្កបង្កើនផល ដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ឱ្យបានប្រសើរឡើង។
ជាមួយគ្នានោះ ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូម បន្ត បង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ជាពិសេសសូម អនុវត្តន៍តាមការណែនាំ របស់ក្រសួង សុខាភិបាល ពិសេសសូមបន្តអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន នូវវិធានការការពារខ្លួនពីជំងឺកូវីដ-១៩ គឺ ៣ការពារ និង ៣កុំ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ-១៩ទាំងអស់គ្នា។
សូមបញ្ជាក់ថា អំណោយដែលបានផ្តល់ជូននាពេលនេះ ដោយក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករ២៥គីឡូក្រាម ត្រីខ១០កំប៉ុង ទឹកបរិសុទ្ធ ១កេស មី១កេស ទឹកត្រី ១យួរ និងទឹកស៊ីអ៊ីវ ១យួរ៕ ដោយ សាយ សុន (ប្រភព៖ កាកបាទក្រហមកម្ពុជា)