(កំពង់ឆ្នាំង )ថ្ងៃទី 13 ខែឧសភា ឆ្នាំ2024 នៅសាលាឃុំ អភិវឌ្ឍន៍មានការដាក់ឲដេញថ្លៃគំរោងសាងសងផ្លូវមេតុងអាមេ និង ជួសជុលផ្លូវលំក្រាលក្រួសក្រហម នៅឃុំអភិវឌ្ឍន៍ចំនួន ២គម្រោង និងឃុំចោងមោង មានពីគំរោង ដូចគ្នា។
គំរោងដាក់ឱ្យដេញថ្លៃឃុំចោងមោងមានពីគម្រោងមួយជួសជុលក្រាលគ្រួសក្រហមប្រវែង២៣១៣ម៉ែត្រទទឹង ម៉ែត្រក្នុងតម្លៃប៉ាន់ស្មាន១២៥.៧២០.៧៦០រៀល
សម្រាប់មួយទៀតសាងសង់ផ្លូវបេតុងអាមេ ប្រវែង២៩១ម៉ែត្រ ទទឹង ៥ ម៉ែត្រក្នុងតម្លៃប៉ាន់ស្មាន ២០៤.៨៩៣.០៤០រៀល។
ចំណែកឃុំអភិវឌ្ឍន៍មានពីគម្រោងដូចគ្នាមួយជួសជុលផ្លូវលំក្រាលគ្រួសក្រហមប្រវែង ១៩៨២គីឡូម៉ែត្រ ទទឹង ៥ ម៉ែត្រក្នុងតម្លៃប៉ាន់ស្មាន ១៦៩.៧៤៣.៥២៨រៀល
និងសាងសងផ្លូវបេតុងអាមេប្រវែង០.១៦០គីឡូម៉ែត្រ ទទឹង ៦ ម៉ែត្រក្នុងតម្លៃប៉ាន់ស្មាន ១១៩.៩៦៣.៥៣៣រៀល។
ការដាក់ដេញថ្លៃនៅក្នុងឃុំអភិវឌ្ឍន៍ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងមានការចូលរួមរវាងក្រុមហ៊ុនជាច្រើនបានចូលមកធ្វើការដេញថ្លៃនៅក្នុងឃុំដោយឡែកតែពេលប្រធានលទ្ធកម្មប្រកាសឲ្យដាក់សំណើចូលដេញថ្លៃគឺមានតែក្រុមហ៊ុនចំនួន ៦ ក្រុមហ៊ុនតែប៉ុណ្ណោះចូលដាក់ប៊ិចដេញថ្លៃគម្រោង។
ហើយអ្វីដែលឆ្ងល់នោះសម្រាប់មហាជនប្លែកតែឃុំអភិវឌ្ឍន៍មួយតែប៉ុណ្ណោះគឺមានតែក្រុមហ៊ុនចំនួនតែ ៣ ដែលដាក់ប៊ីតដេញថ្លៃខុសពីគម្រោង ៣ទៀតផ្សេងទៀតដែលមានចំនួន ៦ ប៊ីតស្មើនឹង ៦ ក្រុមហ៊ុន។
នេះសូមបញ្ជាក់ថាភាពមិនប្រក់ក្រដីរវាងក្រុមហ៊ុន ៣ ដែរដាក់ដេញថ្លៃទទួលគម្រោងជួសជុលផ្លូវលំក្រាលគ្រួសក្រហមក្នុងឃុំអភិវឌ្ឍន៍ហេតុអ្វី
មានតែ៣ក្រុមហ៊ុន។
១ក្រុមហ៊ុនសំណាងខ្ញុំ អ្នកដេញថ្លៃច្រឹក ជ្រឹង ដេញក្នុងតម្លៃ១៦៦.៩៩៩.៧០០រៀល
២ក្រុមហ៊ុនចាយហេងអ្នកដេញថ្លៃលឹកញ្ញាក្នុងតម្លៃ១៦២.៧៤០.០០០រៀល
៣ក្រុមហ៊ុនអ៊ូលាងហុង អ្នកដេញ អ៊ូលាងហុងក្នុងតម្លៃ១៥៩.៩០០.០០០រៀល។
សម្រាប់គំរូជួសជុលផ្លូវលំក្រាលគ្រួសក្រហមនោះត្រូវបានក្រុមហ៊ុនអ៊ូលាងហុងទទួលការសាងសង់។
ដោយហេតុតែគំរោងផ្លូវលំក្រាលគ្រួសក្រហមមួយនេះមានតែ៣ក្រុមហ៊ុន គឺបានលេចឮ ពីក្រុមហ៊ុនដ៏ទៃទៀតថាសិទ្ធតែគ្នារបស់លោក អ៊ូលាងហុងទាំងអស់ ក្រុមហ៊ុនទាំង៣នេះ ហេីយបានធ្វើការនិយាយគ្នាជាមួយនឹងក្រុមហ៊ុនដទៃទៀតរួចជាស្រេច ទើបមានតែ៣ក្រុមហ៊ុនដែលដាក់ដេញថ្លៃ។
យ៉ាងណាមិញមហារជនស្នើ
សូមឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងមេត្តាមានវិធានការពិនិត្យច្រាវជ្រាវលេីភាពមិនប្រក់ក្រដីខាងលើគម្រោងនេះ។
ប្រជាពលរដ្ឋទាំងអស់សុំស្នើ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃពិនិត្យមើលការឃុបឃិតរបស់ក្រុមហ៊ុនដែលធ្វើឲ្យខូចដល់ប្រយោជន៍របស់រដ្ឋ។
អង្គភាពយើងខ្ញុំផ្សព្វផ្សាយនេះមិនមែនមួលបង្កាច់ឬបង្ខូចជនមួយណានោះឡើយ គ្រាន់តែផ្សព្វផ្សាយក្នុងន័យស្ថាបនាតែប៉ុណ្ណោះ ព័ត៌មានគឺជាបញ្ចុក់ឆ្លុះបញ្ចាំងពីទិដ្ឋភាពនិងសកម្មភាពពិតៗជូនដល់ថ្នាក់ដឹកនាំដ់ើម្បីជូនជាដំណឹង។
អង្គភាពយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺរាល់ម៉ោងធ្វើការ 077 530503