ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារចាំបាច់មួយចំនួន ==> ឯកឧត្ដម​បណ្ឌិត​ សុខ​ ចាន់​ភក្ដី​ អនុញ្ញាត​ឱ្យ​ លោក​បណ្ឌិត​ ហោ​ គន្ធា​ ចូលជួប​សម្ដែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងជាសមាជិកនៃគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល អញ្ជើញចូលរួមពិធីប្រកាស ==> ព្រឹកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងព្រះរាជពិធីស្រោចស្រង់ព្រះសុគន្ធវារីថ្វាយ ប្រគេន សម្តេចព្រះមហាសង្ឃរាជសម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង និងសម្ដេច ទាំង៦ព្រះអង្គ ==> ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត សម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានាជាច្រើន ក្នុងវត្តគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែនព្រហ្មទណ្ឌ ==> ក្រសួងបរិស្ថាន៖ អញ្ជើញថ្នាក់ដឹកនាំជាស្រ្តីឆ្នើម ៥រូប ដើម្បីចែករំលែកបទពិសោធន៍ជូនមន្រ្តីរាជការជាស្រ្តី នៅឱកាសទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៥ ==> អាវុធហត្ថរាជធានីភ្នំពេញ ទទួលរថយន្ត Ford ចំនួន ០៥គ្រឿង ពីលោកឧកញ៉ា យ៊ាំ ស៊ីងហ៊ ! ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះសីហនុ បានរៀបចំប្រព័ន្ធបញ្ជៀសទឹកកខ្វក់ ចេញពីតំបន់ក្បាលឆាយ ==> ស្នងការនគរបាលខេត្តកណ្ដាលប្រារព្ធពិធីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ខួបលើកទី១១៤ ដើម្បីលើកកម្ពស់ស្ត្រីនគរបាលជាតិ
0

ចោរលួចម៉ូតូម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់!

 

កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ មានក្រុមជនសង្ស័យចំនួន ០៣នាក់ បានធ្វើសកម្មភាពលួចម៉ូតូ ០១គ្រឿង ម៉ាកហុងដាប៊ីត ស្លាកលេខកណ្តាល 1AH-5621 នៅចំណុច ជិតហាងម៉ីម៉ីសាឡន ច្រកចូលផ្សារបន្លែ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ក្រោយពេលទទួលពាក្យបណ្ដឹង កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ បានចុះស្រាវជ្រាវជាបន្តបន្ទាប់។ រហូតដល់វេលាម៉ោងប្រមាណ ១៧និង៣០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញអាវុធហត្ថខណ្ឌច្បារអំពៅ បានឈានដល់ការចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ មាន ធីលិន ភេទប្រុស ជនជាតិ វៀតណាម នៅចំណុចផ្លូវលំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាំយកមកមូលដ្ឋានខណ្ឌដើម្បីចាត់ការតាមនីតិវិធី។

ក្រោយពេលស្ដាប់ចម្លើយជនសង្ស័យ មាន ធីលិន បានសារភាពថា ខ្លួន និងបក្ខពួក០២នាក់ទៀត ពិតជាបានធ្វើសកម្មភាពលួចម៉ូតូ០១គ្រឿង នៅចំណុចទីតាំងខាងលើ ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខដែលរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com