ថែ្លងនៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ក្នុងភូមិសាស្រ្តឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល នាថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខេត្តកណ្តាលដែលបានផ្តល់យុត្តិធម៌ដល់គណបក្សប្រជាជនកម្ពុជាតាមរយៈការបោះឆ្នោតគាំទ្រ និងទទួលបានលទ្ធផលដ៏ត្រចេះត្រចង់។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន កងកម្លាំងជុំវិញខេត្ត អ្នកស្ម័គ្រចិត្ត និងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសម្រចយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ រហូតទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅថ្ងៃនេះ។ ការចុះបញ្ជីដីបង្ហើយ គឺ
ដើម្បីធានាបាននូវសុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យ បង្កើតនិងបង្កើនបរិយាកាសគ្មានវិវាទ ផ្តល់សេវាគាប់ចិត្តជូនប្រជាជន និងថែមទាំងរួមចំណែកបង្កើនចំណូលថវិកាជាតិផងដែរ។