នាល្ងាចថ្ងៃសុក្រ ៦ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសំណេះសំណាល ពិសាអាហារសាមគ្គី និងប្រគល់លិខិតថ្លែងអំណរគុណជូនថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សា ដែលបានផ្តល់អាហារូបករណ៍ដល់ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ផ្តល់ជូនសិស្សានុសិស្សមកពីខេត្តព្រៃវែង ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នៅភោជនីយដ្ឋាន មីង មិន រាជធានីភ្នំពេញ។