ថ្ងៃព្រហស្បតិ៍័ ទី២៩ ខែឧសភា ឆ្នាំ2025
ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ ==> ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវ និងសាងសង់លូចំនួន ២គម្រោង នៅស្រុកខ្សាច់កណ្ដាល ==> យុវជន​ ស.ស.យ.ក.ស្រុកអូររាំងឪ​ ប្រមាណ​៣០នាក់​ ចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៧៦ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៤ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា... ==> ឯកឧត្តម គួចចំរើន គោរពជូនពរ សម្តេចពញាចក្រី ហេង សំរិន ក្នុងឱកាសចំរើនជន្មាយុ គំរប់៩១ឈានចូល៩២ឆ្នាំ ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងដឹកនាំកម្លាំងនគរបាលជំនាញពាក់ព័ន្ធ ចូលរួមសិក្ខាសាលាស្តីពី ==> ក្រុងកំពង់សោម មិនទាន់មានរចនាសម្ព័ន្ធពេញលេញ ប៉ុន្តែ មន្ត្រីខិតខំធានាបម្រើសេវាជូនពលរដ្ឋយ៉ាងកក់ក្តៅ! ==> ពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ “មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន” លើកទី១០ ឆ្នាំ២០២៥ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ(ស្តាតចាស់) ==> ឯកឧត្តម នេត្រ ភក្ត្រា ក្រើនរម្លឹកមន្ត្រីព័ត៌មាន រួមគ្នាជាធ្លុងមួយតម្កល់ផលប្រយោជន៍ជាតិជាធំ ពង្រឹងសសរស្តម្ភនៃដំណើរបេសកកម្មការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិដើម្បីចូលរួមថែរក្សាសន្តិភាពនៅកម្ពុជា ==> ពិធីបើកបវេសនកាលពុទ្ធិកសិក្សាទូទាំងក្រុងអរិយក្សត្រ ឆ្នាំសិក្សា២០២៥-២០២៦ ក្រោមអធិបតីភាព ឯកឧត្តម នូ សុខន ប្រធានក្រុមប្រឹក្សា និងឯកឧត្តម កួច ចំរើន អភិបាលនៃអភិបាលខេត្តកណ្ដាល,, ==> សម្តេច ម៉ែន សំអន ដឹកនាំប្រតិភូរណសិរ្ស អញ្ជើញជូនពរសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងឱកាសចម្រើនជន្មាយុគម្រប់៩១ ឈានចូល៩២ឆ្នាំ
0

កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពី “ការពង្រឹងកិច្ចសហការ និងវិធានការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់” សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤

ខេត្តកណ្ដាល៖ព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល និងលោក ផាន់ ឫទ្ធិពល ប្រធានលេខាធិការដ្ឋានខេត្តរៀបចំការបោះឆ្នោតបានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពី “ការពង្រឹងកិច្ចសហការ និងវិធានការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់” សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ដោយបានការអញ្ជើញចូលរួមពី កងកម្លាំងប្រដាប់អាវុធទាំងបី រដ្ឋបាលក្រុង-ស្រុកទាំង១៣ លោកលោក-ស្រីតំណាងគណបក្សនយោបាយ សហគមន៍ អង្គការមិនមែនរដ្ឋាភិបាល និងលោក-លោកស្រីមន្ត្រី ល.ខ.ប កណ្ដាលផងដែរ ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត៖បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកណ្តាល និងមន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល អ្នកពាក់ព័ន្ធនានា ដែលកន្លងមកតែងតែបាន ចូលរួមអនុវត្ត និងគោរពតាមច្បាប់បោះឆ្នោត បទបញ្ជា នីតិវិធី និងក្រមសីលធម៌ ប្រកបដោយស្មារតី ទទួលខុសត្រូវ និងភាពថ្លៃថ្នូរ មន្ត្រីបោះឆ្នោតភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងភាគីពាក់ព័ន្ធត្រូវរួបរួមគ្នាគោរពច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ព្រមទាំងក្រមសីលធម៌ឱ្យបានខ្ជាប់ខ្ជួន។

ឯកឧត្តមបានបញ្ជាក់ថា៖ចំពោះបញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ គណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តកណ្តាល ដែលមាន ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត ជាប្រធាន ឯកឧត្តមបានដាក់ចេញនូវផែនការការពារ បានកំណត់យ៉ាងច្បាស់អំពីគោលបំណង មុខសញ្ញា និងគោលដៅសំខាន់ៗដែលត្រូវការពារជាអាទិភាព ព្រមទាំងរៀបចំយន្តការរចនាសម្ព័ន្ធសន្តិសុខបោះឆ្នោត និងរៀបចំកម្លាំងការពារយ៉ាងជាក់លាក់ ដើម្បីឱ្យដំណើរការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិសុខល្អប្រសើរ មានសណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម នឹងបន្តផ្តល់ការគាំទ្រ កិច្ចសហការជាមួយអាជ្ញាធរបោះឆ្នោតគ្រប់លំដាប់ថ្នាក់ដើម្បី៖ធានាឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ក្នុងក្របខណ្ឌ ខេត្តកណ្តាល ប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព គ្មានការគំរាមកំហែងគ្មានការបំភិតបំភ័យ គ្មានអំពើហិង្សាផ្សេងៗ និងសម្រេចបានជោគជ័យការពារសន្តិសុខ និងសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ មន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងរក្សាស្ថិរភាពសម្រាប់ខេត្តកណ្តាលទាំងមូល ចាត់វិធានការបង្ការ រារាំង ទប់ស្កាត់ និងបង្ក្រាបរាល់អំពើល្មើស អំពើវិទ្ធង្សនា និងអំពើ ភេរវកម្មផ្សេងៗ ដែលអាចបង្កឱ្យមានការរាំងស្ទះដល់ដំណើរការពិនិត្យបញ្ជីឈ្មោះ និង ចុះឈ្មោះបោះឆ្នោត។

លោក ផាន់ ឫទ្ធិពល ប្រធានលេខាធិការដ្ឋានខេត្តរៀបចំការបោះឆ្នោតបានឱ្យដឹងថា ការចុះបញ្ជីបោះឆ្នោត និងការផ្ដល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤

លោកបន្តថា លទ្ធផលបណ្តោះអាសន្ននៃការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ និងការចេញប័ណ្ណជូនអ្នកសង្កេតការណ៍ជាតិ សម្រាប់សង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ភ្នាក់ងារគណបក្សនយោបាយ ១.គណបក្សប្រជាជនកម្ពុជា ឃុំ-សង្កាត់១២៧ ភ្នាក់ងារ១២៧ សរុប២៦៦ ស្រី៧៧ ២.គណបក្សហ្វ៊ុនសុិនបុិច ឃុំ-សង្កាត់១២៧ ភ្នាក់ងារ២៨ ស្រី៧ ចំនួនភ្នាក់ងារសរុប៣០១ ស្រី៨៤ និងអ្នកសង្កេការណ៍ជាតិ ១.សហភាពសហព័ន្ធយុវជនកម្ពុជា គ.ជ.ប អនុញ្ញាតសរុប២៥៩ ស្រី១១៧ ល.ខ.ប ចេញប័ណ្ណសរុប២៥៩ ស្រី១១៧ ២.សមាគមរាជសីហ៍ គ.ជ.ប អនុញ្ញាតសរុប០៦ ល.ខ.ប ចេញប័ណ្ណសរុប០៦ ល.ខ.បបានចុះហត្ថលេខានិងបោះត្រាចំនួនសរុប២៦២ ស្រី១១៦។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com