ថ្ងៃព្រហស្បតិ៍័ ទី១០ ខែកក្កដា ឆ្នាំ2025
ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> ក្រុមហ៊ុន KUBON (CAMBODIA) TECHNOLOGY CO., LTD. នៅឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបន្តបំពុលតំបន់ព្រែកផ្អាវនិងព្រែកកំពង់ស្មៅ ==> ប្រមុខក្រសួងមហាផ្ទៃ ណែនាំឱ្យក្រុមការងាររាជរដ្ឋាភិបាល បំផុសពលរដ្ឋក្នុងមូលដ្ឋានរាយការណ៍ករណីល្បែងស៊ីសងខុសច្បាប់ទៅអាជ្ញាធរ! ==> ប្រជាពលរដ្ឋរស់នៅភូមិភូមិចំការក្រោមឃុំស្រែអំបិលស្រុកស្រែអំបិល បានប្រាប់ក្រុមអ្នកសារព័ត៌មានយើងយ៉ាងច្បាស់ថា÷ សាឡុងបូមខ្សាច់នេះលួចបូមខ្សាច់តែពេលយប់ទេ ហើយបានបូមជាយូរណាស់មកហើយដោយមិនរំខានដល់មន្ទីរពាក់ព័ន្ធឡើយ.. ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមពិធីប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃ ចំនួន ៣៩វត្ត នៅខេត្តព្រៃវែង ==> ឯកឧត្តម រដ្ឋមន្ត្រីក្រសួងមហារផ្ទៃ! ញត្តិគាំទ្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្ដួចផ្ដើមស្នើវិសោធនកម្មរដ្ឋធម្មនុញ្ញ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទទួលជួបសម្តែងការគួរសម និងជម្រាបលា ជាមួយឯកអគ្គរដ្ឋទូតទីម័រ ប្រចាំកម្ពុជា ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល " ប្រជាពលរដ្ឋ យេីងទាំងអស់គ្នា គាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ( ICJ ) យេីងត្រូវពន្លត់ភ្លេីង ដោយប្រកាន់យកគោលការណ៍ ច្បាប់អន្តរជាតិធ្វើការដោះស្រាយ ព្រោះថា កម្ពុជាមិនចង់ធ្វើ សង្គ្រាមទេ យេីងចង់បានសន្តិភាព ! "  ==> ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារ ១ខ្នង នៅក្នុងស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកពោធិ៍រៀង ==> លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញសួរសុខទុក្ខ និងចែកចំណោយដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅសាលាវិចិត្រសិល្បៈភូមិភាគសៀមរាប ==> មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ចុះពិនិត្យការងាររំដោះទឹកចេញពីកំណត់ផ្លូវជាតិលេខ២ ចាប់ពីចំហៀងសាលាខេត្តចាស់ មកមាត់ស្ទឹងព្រែកត្នោត
0

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ បន្តពង្រឹងគុណភាពនៃការតែងតាំងនាយកសាលាបឋមសិក្សា និងការជ្រើសរើសគ្រូកិច្ចសន្យា

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហៅកាត់ថា គ.ជ.អ.ប. បានថ្លែងជំរុញឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ពង្រឹងគុណភាពនៃការតែងតាំងនាយកសាលាបឋមសិក្សា និងការជ្រើសរើសគ្រូបង្រៀនកិច្ចសន្យា។ ការជំរុញនេះ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាល តាមរយៈការសម្របសម្រួលពី គ.ជ.អ.ប. បានផ្ទេរការទទួលខុសត្រូវលើការគ្រប់គ្រងការងារអប់រំកុមារតូច បឋមសិក្សា និងការងារអប់រំក្រៅប្រព័ន្ធ មកស្ថិតក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ស្របតាមកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

ការថ្លែងរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ធ្វើឡើងក្នុងកិច្ចប្រជុំលើកទី២៣ របស់ គ.ជ.អ.ប. នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាអនុប្រធាន គ.ជ.អ.ប ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.អ.ប. ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាសមាជិក គ.ជ.អ.ប. ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិក គ.ជ.អ.ប. ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃក្រសួងស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ និងតំណាងអង្គការអន្តរជាតិពាក់ព័ន្ធមួយចំនួនទៀត។

បន្ទាប់ពីបានពិភាក្សាគ្នាជាមួយអង្គប្រជុំ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានស្នើឱ្យលេខាធិការដ្ឋាន គ.ជ.អ.ប. សម្របសម្រួលជាមួយក្រសួង ស្ថាប័នជំនាញ ដើម្បីជំរុញប្រសិទ្ធភាពលើការងារផ្ដល់សេវានៅយន្តការច្រកចេញចូលតែមួយរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សម្រាប់វិស័យមិនសូវមានការចាប់អារម្មណ៍ស្នើសុំសេវា ដូចជាវិស័យុត្តិធម៌ជាដើម ដើម្បីពិនិត្យលទ្ធភាពបន្ថែមប្រភេទសេវាចាំបាច់ផ្សេងទៀត បន្តពង្រឹងគុណភាពនៃប្រព័ន្ធទូទាត់ប្រាក់សេវាតាមបច្ចេកវិទ្យា និងបន្តពង្រឹងសមត្ថភាពមន្រ្តីតាមវិស័យនៅយន្តការច្រកចេញចូលតែមួយ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏ណែនាំឱ្យអភិបាលរាជធានី ខេត្ត ពិនិត្យឡើងវិញរវាងសេវាដែលមានស្រាប់ ធៀបនឹងតម្រូវការជាក់ស្ដែងនៃមូលដ្ឋានរៀងៗខ្លួន។

សូមរម្លឹកជូនថា គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហៅកាត់ថា គ.ជ.អ.ប. បង្កើតឡើង ដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨។ គ.ជ.អ.ប មានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ (ច្បាប់រៀបចំអង្គការ) ច្បាប់ស្ដីពីគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ គ.ជ.អ.ប គឺជាយន្តការអន្តរក្រសួងសម្រាប់ការលើកកម្ពស់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ តាមរយៈកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅក្នុងប្រទេសកម្ពុជា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com