សៀមរាបៈ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប អមដំណើរដោយលោកមេបញ្ជាការរង នាយសេនាធិការរង និងប្រធានមន្ទីរ ចុះត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ពិនិត្យអគារធ្វើការ ការស្នាក់នៅហូបចុក ព្រមទាំងសំណេះសំណាលជាមួយបងប្អូនអាវុធហត្ថ នៅមូលដ្ឋានកងរាជអាវុធស្រុកអង្គរធំ, មូលដ្ឋានកងរាជអាវុធហត្ថស្រុកបន្ទាយស្រី, មូលដ្ឋានកងរាជអាវុធហត្ថស្រុកវ៉ារិន និងស្នាក់ការសន្តិសុខ៦៧២, មូលដ្ឋានកងរាជអាវុធហត្ថក្រុងរុនតាឯកតេជោសែន និងបានប្រគល់សម្ភារៈប្រើប្រាស់មួយចំនួនសម្រាប់បម្រើការងារនៅតាមអង្គភាពជាក់ស្តែង។