នៅព្រឹកថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំរៀបចំផែនការងារពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពតាមដងផ្លូវជាតិ២១ នៅប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិជ្រៃធំ ដោយមានសមាសភាពចូលរួមពីលោកស្នងការរង លោកអធិការនគរបាលស្រុក/ក្រុង ពាក់ព័ន្ធ លោកមេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ និងលោកប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិជ្រៃធំ។