នៅរសៀលថ្ងៃអង្គារ ៥កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទរៀបចំរថយន្តក្រុងត្រៀមទទួលក្បួនដំណើរ ដែលនិវត្តន៍ពីពិធីបុណ្យអង្គកឋិនទានវត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ខេត្តត្រាវិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅច្រកទ្វារអន្តរជាតិជ្រៃធំ។