នៅព្រឹកថ្ងៃសៅរ៍ ១៤រោច ខែកត្តិក ឆ្នាំរោង ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពីមុខជំនាញ DNA ក្រោមអធិបតីភាព ឯកឧត្ដមឧត្ដមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។
វគបណ្តុះបណ្តាលនេះគឺធ្វើឡើងរយៈពេល០៥ថ្ងៃ (ចាប់ពីថ្ងៃទី២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤) នៅសាលប្រជុំអគ្គស្នងការដ្ឋាននគរបាលជាតិ សមាសភាពសិក្ខាកាមមកពី៖ នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ដ្រ និងស្នងការដ្ឋាននគរបាលរាជធានីខេត្ដចំនួន០៥ភ្នំពេញ-កណ្ដាល-ព្រៃវែង-ស្វាយរៀង-តាកែវ។