នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំ សម្រុះសម្រួលបញ្ហាទំនាស់ ដីកេរ្ដិ៍រួមឪពុកម្ដាយ ស្ថិតនៅភូមិព្រែកបិ ឃុំកោះធំខ ស្រុកកោះធំ ខេត្ដកណ្ដាល រវាងឈ្មោះតាន់ វុទ្ធី និងឈ្មោះតាន់ រិទ្ធី និងឈ្មោះគី ផឹក ក្រោមអធិបតីភាព ឯកឧត្ដម ហាក់ សុខមករា អភិបាលរងខេត្ដ តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅសាលប្រជុំសាលាខេត្តកណ្តាល។