កណ្ដាល ៖ ប្រភពពីក្រុមឈ្មួញ ដឹកទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ដផ្លូវជាតិលេខ 3 ភូមិត្រាំគាំ ឃុំត្បែងស្រុក កណ្ដាល ស្ទឹងខេត្តកណ្ដាលបានប្រាប់អង្គភាពយើងដឹងថាសព្វថ្ងៃនេះ ប្រធានជញ្ជីងថ្លឹងរថយន្តស្រុកកណ្ដាលស្ទឹង កំពុងសប្បាយចិត្ត ប្រមូលលុយចែកគ្នា ធ្វើមានធ្វើបាន យ៉ាងសុខស្រួល ទោះបីរថយន្តធំៗ ផ្ទុកលើសទម្ងន់នៅតែអាចធ្វើសកម្មភាព ទាំងយប់ទាំងថ្ងៃ ចំណែក លោក ប៉េង ពោធិ៍នា
រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន បែរជាធ្វើមិនដឹងមិនឮ អ្វីទាំងអស់។ក្រុមអាជីវករតូច ធំ ដែលដឹកជញ្ជូន ទំនិញពីខេត្តផ្សេងៗ ជាពិសេសចេញពីខេត្តកំពង់ស្ពឺ ដឹកខ្សាច់ ថ្ម ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្រុកណ្ដាលស្ទឹង បានឲ្យដឹងថា ទោះប្បីពួកគេផ្ទុកលើសទម្ងន់ ឬមិនលើសទម្ងន់យ៉ាងណាក៏ដោយ ក៏ត្រូវតែបង់លុយតាមការកំណត់ របស់ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹង រថយន្តស្រុកកណ្ដាលស្ទឹងចំណុចតាមបណ្ដោយផ្លូវជាតិ លេខ3 ឃុំត្បែង ស្រុកកណ្ដាលស្ទឹងខេត្តកណ្តាល។
មេឈ្មួញនិងអាជីវករមួយចំនួនបានបន្ថែមទៀតថា ពួកគាត់ដឹកជញ្ជូនទំនិញ ឬកសិផលផ្សេងៗ ចេញពីទីក្រុងភ្នំពេញ ឆ្ពោះទៅបណ្ដាលខេត្តនានា ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល
ដោយគោរពតាមច្បាប់កំណត់ក៏នៅតែចៀសមិនផុតពីបង់លុយ ឲ្យក្រុមមន្ត្រីពុករលួយ និងបក្សពួកប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនោះដែរ ។
ហេតុនេះហើយទើបមានការអំពាវនាវឲ្យ លោក អភិបាលខេត្តកណ្ដាល ទេីបឡើងកាន់តំណែងថ្មីៗ និង លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនមេត្តាចាត់វិធានការទប់ស្កាត់អំពើពុករលួយ របស់ ប្រធានជញ្ជីងថ្លឹងរថយន្តនិងក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹង រថយន្តកណ្ដាលស្ទឹង ជាបន្ទាន់ផង។
ប្រភពពីមន្ត្រីក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល បានឲ្យដឹងថា ការដែលក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្រុកកណ្ដាលស្ទឹងតាមបណ្តោយផ្លូវជាតិលលេខ3ចំណុចឃុំត្បែងស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលគាបយកលុយពីឈ្មួញនិងអាជីវករតាមអំពើចិត្ត គឺមានការឃុបឃិតបើកដៃពីមន្ត្រី ធំៗ នៅខាងលើផងដែរ។ជាការពិតអាជីវករនិងពួកឈ្មួញ មួយចំនួនបានប្រើប្រាស់រថយន្តវ៉េអងធំៗ រថយន្តសណ្ដោងកន្ទុយសណ្ដោងរ៉ឺម៉កផ្ទុកទំនិញលើសទម្ងន់ បើកបរឆ្លងកាត់មុខមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តឃុំត្បែងស្រុកកណ្ដាលស្ទឹងដោយគ្មានការព្រួយបារម្ភ ផ្ទុយទៅវិញមន្ត្រីទាំងនោះ គ្រាន់តែតម្រូវឲ្យម្ចាស់រថយន្ត ខ្នាចធំ ដឹកជញ្ជូនទំនិញលើសទម្ងន់បង់លុយ
តាមការកំណត់ គឺជាការស្រេចដោយមិនខ្វល់ ពីរឿងរថយន្តទាំងនោះ ធ្វើឲ្យខូចផ្លូវខូចស្ពានឡើយ។
ប្រភពពីប្រជាពលរដ្ឋក្នុង ភូមិត្រាំងគាំឃុំត្បែងស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល
បានឲ្យដឹងទៀតថា ពេលរថយន្តធំៗ ដឹកទំនិញលើសទម្ងន់បើកបរឆ្លងកាត់មុខស្ថានីយ៍ គឺតែងតែឃើញព្រូរថយន្តឬអ្នកបើកបរ រថយន្តរត់យ៉ាងប្រសេចប្រសាចទៅបង់លុយឲ្យ ប្រធានជញ្ជីងនឹងក្រុមមន្ត្រីប្រចាំស្ថានីយ៍ឃុំត្បែងស្រុកកណ្ដាលស្ទឹង
តាមការកំណត់ដោយមិនអាចតវ៉ាបាននោះទេ។ប្រសិនបើឈ្មួញឬអាជីវករណាម្នាក់ហ៊ានតវ៉ាប្រាកដជាត្រូវក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ3 ក្នុងឃុំត្បែងស្រុកកណ្ដាលស្ទឹងខេត្តកណ្តាល រករឿងឲ្យរើទំនិញចុះឡើង តាមទំនេីងចិត្ត របស់ពួកគេជាមិនខាន់ ។
ហេតុនេះហើយទើបរថយន្តធំៗ ដឹកជញ្ជូនទំនិញលើសទម្ងន់រាប់តោនហូរហៀរខុសលក្ខណៈបច្ចេកទេស នៅតែអាចបើកបរលើផ្លូវជាតិលេខ 3 យ៉ាងគគ្រឹកគគ្រេង បណ្ដោយឲ្យខូចផ្លូវខូចស្ពាន ជាបន្តបន្ទាប់ ។
បញ្ហានេះគឺជារឿងដែល លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និង លោក សេង ឈួន ប្រធានជញ្ជីងទូទាំងប្រទេស មិនគួរមើលរំលងតទៅទៀតនោះទេព្រោះក្រុមជញ្ជីងថ្លឹងរថយន្តលើ ផ្លូវជាតិលេខ3ស្រុកកណ្ដាលស្ទឹង កំពុងក្លាយទៅជាជញ្ជីងថ្លឹងលុយ។