ភ្នំពេញៈកាលពីថ្ងៃអង្គារ៍ ៣ កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៣ខែធ្នូឆ្នាំ២០២៤ សមាគមសារព័ត៌មានអឹមអេសជ AEMSJ បានធ្វើពិធីចុះ អនុ ស្សារណៈ យោគយល់គ្នាជាមួយវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ស្តីពីកិច្ចសហ ប្រតិបត្តិការ ជំរុញនិងគាំទ្រលើសកម្មភាពការងារអប់រំបណ្តុះបណ្តាល ចំណេះដឹង ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ។
ពិធីចុះអនុស្សារណៈយោគយល់នេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោកបណ្ទិតម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មានអេឡិចត្រូនិក អឹមអេសជេ និងលោក ជិន តារ៉ា នាយកវិទ្យាស្ថាន បច្ចេកទេស ឧស្សាហកម្ម ព្រមទាំងមានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធនៃស្ថាប័នទាំងពីរខាងលើនេះផងដែរ ។
គួរបញ្ជាក់ថាអនុស្សារណៈនៃការយោគយល់គ្នានេះមានគោលបំណងបង្កើតកិច្ចសហ ប្រតិបត្តិការ ជំរុញនិងគាំទ្រលើសកម្មភាពការងារអប់រំបណ្តុះបណ្តាល ចំណេះដឹង ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ស្របតាមបេសកកម្មរបស់ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ។ដែលក្នុងនោះផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការរួមមានទី១. ទទួល បានការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជូនសមាគមអ្នកសារព័ត៌មាន និងសមាគមកីឡាប្រដាល់កម្ពុជា នូវ ជំនាញពិតប្រាកដ ។ទី២. ផ្តល់គ្រូឧទ្ទេសដើម្បី ចែករំលែកចំណេះដឹង និងបទ ពិសោធន៍ ក្នុងវគ្គបណ្តុះបណ្តាល លើជំនាញពាក់ ព័ន្ធ តាមតម្រូវការចាំបាច់ ទី៣. សហការក្នុងការ ផ្សព្វ ផ្សាយ ឱ្យបានទូលំទូលាយ ស្តីពី ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាពិសេសកម្មវិធីបណ្តុះ បណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមក ពី គ្រួសារក្រីក្រ និងគ្រួសារ ងាយរង ហានិភ័យ ដែលមានគោលដៅ១លាន៥សែននាក់ (កម្រិតសញ្ញាបត្រ បច្ចេកទេស និងវិជ្ជាជីវៈ១) ជាពិសេស បណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជូន អ្នក សារព័ត៌មាន និង កីឡាករប្រដាល់ ។ ហើយអ្វីដែលសំខាន់នោះសហការក្នុងការបញ្ជ្រៀបព័ត៌មាន និងផ្សព្វផ្សាយ គ្រប់រូបភាព ពីការ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស ដល់យុវជន មកពី គ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ ឱ្យបានផុលផុសដល់សាធារណជន សហគមន៍មូលដ្ឋាន និងប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានា ក៏ដូចជាបង្កើតស្តតផ្សព្វផ្សាយ និងជ្រើសរើស កីឡាករប្រដាល់ធ្វើជាទូតសុឆន្ទៈ ដើម្បីជំរុញការបង្កើនការផ្សព្វផ្សាយឱ្យកាន់តែទូលំ ទូលាយ ជ្រួតជ្រាបដល់សាធារណជនគ្រប់ស្រទាប់វណ្ណៈផងដែរ ។