នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៃសាកលវិទ្យាល័យធនធានមនុស្ស ចំនួន ១៩ រូប បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រដោយជោគជ័យ ព្រមទាំងបានចូលរួមពិធីប្រគល់សញ្ញាបត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងនាមថ្នាក់ដឹកនាំនៃគណៈកម្មាធិការអាហារូបករណ៍ និងសមាគមសិស្ស-និសិ្សតអាហារូបករណ៍ អ.ម.ត សូមជូនពរដល់និស្សិតជ័យលាភីទាំង ១៩ រូប សូមទទួលបានជោគជ័យក្នុងគ្រប់ភារកិច្ចទាំងអាជីពការងារ និងការសិក្សាបន្តទៀត៕