នៅរសៀលថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមក្នុងកិច្ចប្រជុំពិភាក្សាពីការបំពាក់កាមេរ៉ាសុវត្ថិភាពតាមទីសាធារណៈ ជាពិសេសតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន ក្រោមការដឹកនាំកិច្ចប្រជុំពីលោក ជី ស៊ីវុត្ថា នាយករដ្ឋបាលខេត្តកណ្តាល នៅសាលប្រជុំសាលាខេត្តកណ្តាល។