ថ្ងៃច័ន្ទ ទី២៦ ខែឧសភា ឆ្នាំ2025
ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> ក្រុងកំពង់សោម មិនទាន់មានរចនាសម្ព័ន្ធពេញលេញ ប៉ុន្តែ មន្ត្រីខិតខំធានាបម្រើសេវាជូនពលរដ្ឋយ៉ាងកក់ក្តៅ! ==> ពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ “មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន” លើកទី១០ ឆ្នាំ២០២៥ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ(ស្តាតចាស់) ==> ឯកឧត្តម នេត្រ ភក្ត្រា ក្រើនរម្លឹកមន្ត្រីព័ត៌មាន រួមគ្នាជាធ្លុងមួយតម្កល់ផលប្រយោជន៍ជាតិជាធំ ពង្រឹងសសរស្តម្ភនៃដំណើរបេសកកម្មការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិដើម្បីចូលរួមថែរក្សាសន្តិភាពនៅកម្ពុជា ==> ពិធីបើកបវេសនកាលពុទ្ធិកសិក្សាទូទាំងក្រុងអរិយក្សត្រ ឆ្នាំសិក្សា២០២៥-២០២៦ ក្រោមអធិបតីភាព ឯកឧត្តម នូ សុខន ប្រធានក្រុមប្រឹក្សា និងឯកឧត្តម កួច ចំរើន អភិបាលនៃអភិបាលខេត្តកណ្ដាល,, ==> សម្តេច ម៉ែន សំអន ដឹកនាំប្រតិភូរណសិរ្ស អញ្ជើញជូនពរសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងឱកាសចម្រើនជន្មាយុគម្រប់៩១ ឈានចូល៩២ឆ្នាំ ==> អាជ្ញាធរខេត្តកណ្ដាល ចុះស្រង់ទិន្នន័យសំណង់មានហានិភ័យ និងសំណង់មិនរៀបរយ ក្នុងភូមិសាស្ត្រស្រុកពញាឮ ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមក្នុងពិធីប្រកាសដាក់ឱ្យដំណើរការអង្គភាពអាជ្ញាសាលា ==> លោកឧត្តមសេនីយ៍ត្រី បុត្រ កំព្រា មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទទួលការងារហ្វឹកហ្វឺន បានដឹកនាំក្រុមការងារ ទទួលស្វាគមន៍ក្រុមការងារជំនាញ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ==> សម្តេចធិបតី ចូលរួមពិធី អបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាលជាមួយកម្មករ-និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ==> ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបណ្តាញសារព័ត៌មានជ្រាបពាក់ព័ន្ធគណនីហ្វេសប៊ុកឈ្មោះ Aisyah Seom ដែលបានបង្ហោះមានខ្លឹមសារ (ដោយសរសេរមានខុសអក្ខរាវិរុទ្ធ)ថា៖
0

ក្រសួងបរិស្ថាន៖ អញ្ជើញថ្នាក់ដឹកនាំជាស្រ្តីឆ្នើម ៥រូប ដើម្បីចែករំលែកបទពិសោធន៍ជូនមន្រ្តីរាជការជាស្រ្តី នៅឱកាសទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៥

ក្រសួងបរិស្ថាន៖ អញ្ជើញថ្នាក់ដឹកនាំជាស្រ្តីឆ្នើម ៥រូប ដើម្បីចែករំលែកបទពិសោធន៍ជូនមន្រ្តីរាជការជាស្រ្តី នៅឱកាសទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៥

 

ក្រសួងបរិស្ថានបានអញ្ជើញស្រ្តីជាថ្នាក់ដឹកនាំឆ្នើមចំនួន ៥រូប ដែលបានអញ្ជើញមកពីស្ថាប័នរដ្ឋ អង្គការសង្គមស៊ីវិល និងវិស័យឯកជន ធ្វើជាវាគ្មិនកិត្តិយសចែករំលែកបទពិសោធន៍ការងារ ក្នុងភាពជាអ្នកដឹកនាំ ដើម្បីជំរុញ និងលើកទឹកចិត្តដល់មន្រ្តីរាជការជាស្រ្តីនៃក្រសួងបរិស្ថាន ឱ្យមានភាពអង់អាចក្លាហាន ក្លាយទៅជាថ្នាក់ដឹកនាំបន្តវេនជាស្រ្តីនៅថ្ងៃអនាគត។ ការរៀបចំ និងបង្កឱកាសដល់ស្រ្តីជាមន្រ្តីរាជការ នៅក្នុងមិទ្ទិញអបអរខួបលើកទី ១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» នៃគំនិតផ្តួចផ្តើមរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។ 

សារគន្លឹះក្នុងការជំរុញ និងលើកទឹកចិត្តដល់ស្រ្តីជាមន្រ្តីរាជការ ដែលបានចែករំលែកនាឱកាសទិវាអន្តរជាតិនារីនាពេលនេះគឺ ទី១ ភាពជាគំរូរបស់ស្រ្តីថ្នាក់ដឹកនាំមុនដែលជាលំអានសម្រាប់ស្រ្តីជាអ្នកដឹកនាំបន្តវេន ទី២ ផ្នត់គំនិត ដែលកត្តាផ្នត់គំនិតនេះ បានផ្តោតលើឧបនិស្ស័យ ឬទេពកោសល្យពីកំណើតរបស់ស្រ្តីដែលមាន និងមួយទៀតគឺការអភិវឌ្ឍខ្លួនជាប្រចាំ។ ទី៣ គឺសច្ចភាព ឬហៅថាសុក្រិតភាពការងារ និងទី៤ ការកំណត់ផែនការជាអាទិភាពទាំងការងារ និងជីវិតផ្ទាល់ខ្លួន ហើយអ្វីដែលជាផ្នែកសំខាន់មិនអាចខ្វះបានក្នុងការជំរុញ និងលើកទឹកចិត្តដល់ស្រ្តី គឺជាការគាំទ្រពីក្រុមគ្រួសារ និងសង្គម នេះបើយោងតាមខ្លឹមសារនៃកិច្ចពិភាក្សារបស់វាគ្មិនកិត្តិយសទាំង ៥រូប ដែលបានឆ្លើយតបនឹងសំណួរ «តើកត្តាអ្វីខ្លះដែលនាំឱ្យលោកជំទាវ លោកស្រីទទួលបានភាពជោគជ័យនៅក្នុងតួនាទីនាពេលបច្ចុប្បន្ននេះ?» ដែលសម្របសម្រួល និងដឹកនាំកិច្ចពិភាក្សាដោយ លោកជំទាវ ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន។

សូមជម្រាបជូនថា ថ្នាក់ដឹកនាំជាស្រ្តីឆ្នើមចំនួន ៥រូប ដែលជាវាគ្មិនកិត្តយស នៅក្នុងមិទ្ទិញអបអរខួបលើកទី ១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» រួមមាន លោកជំទាវ ខេង សំវ៉ាដា សមាជិករដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ លោកជំទាវ ស៊ីវណ្ណ បុទុម រដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកស្រី សែម ស្រីតូច ប្រធានគណៈកម្មការផ្នែកទីផ្សារ នវានុវត្តន៍នៃសមាគមសហគ្រិនស្រ្តី និងលោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមប្រចាំនៅកម្ពុជា និងដែលមានអ្នកចូលរួមជាស្រ្តីប្រមាណជាង ៤០០រូប ក្នុងនោះមន្រ្តីរាជការស្រ្តីជាឧទ្យានុរក្សប្រមាណជិត ៤០នាក់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com