នៅរសៀលថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារចាំបាច់មួយចំនួន នៅបន្ទប់ប្រជុំគណៈស្នងការ ដែលមានសមាសភាពចូលរួមពី លោកស្នងការរងពាក់ព័ន្ធ លោកនាយការិយាល័យពាក់ព័ន្ធ លោកអធិការ អធិការរងពាក់ព័ន្ធ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ។