នៅរសៀលថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអមដំណើរឯកឧត្តម គង់ កៃដូ នាយករងខុទ្ទកាល័យឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញសួរសុខទុក្ខពាំនាំប្រសាសន៍ផ្តាំផ្ញើ និងនាំយកថវិកាចំនួន៥,០០០,០០០រៀល របស់ឯកឧត្តមអភិសន្តិបណ្ឌិតជូនដល់លោកអនុសេនីយ៍ឯក សំ ភារ៉ាក់ បម្រើការងារនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល
បានរងរបួសធ្ងន់-បាក់ភ្លៅខាងឆ្វេង ក្នុងពេលបំពេញប្រតិបត្តិការបង្ក្រាបករណី លួ.ច.មានស្ថានទ.ម្ងន់.ទោ.ស កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។
ទន្ទឹមនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានឧបត្ថម្ភថវិកាចំនួន២០,០០០,០០០រៀល និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានឧត្ថម្ភថវិកា២០០០ដុល្លារ ដែលថវិកាទាំងនេះ គឺដើម្បីជួយសម្រួលដល់លោកអនុសេនីយ៍ឯក សំ ភារ៉ាក់ និងក្រុមគ្រួសារសម្រាប់ចំណាយផ្សេងៗក្នុងពេលសម្រាកព្យាបាល។