ថ្ងៃអាទិត្យ ទី០៤ ខែឧសភា ឆ្នាំ2025
ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ ==> ឯកឧត្តម ឌី វិជ្ជា ប្រធានក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង អំពាវនាវអ្នកគាំទ្រចូលរួមទស្សនាវគ្គផ្តាច់ព្រ័ត្រ AFC Challenge League នាថ្ងៃទី១០ ខែឧសភា ខាងមុខ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធសមិទ្ធផលនានារបស់ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ==> លោក ពៅ ជុំ នាយ ការិយាល័យ បរិស្ថាន  ខេត្ត សៀមរាប ថា ដី ក្នុង ដែន សមត្ថកិច្ច របស់ លោក បើ បាន អាស្រ័យ ផល ហើយ ត្រូវបាន អនុញ្ញាត ឱ្យ ធ្វើ បន្ត ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការ និងបែងចែកគោលដៅការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ==> ល្បែងស៊ីសង( ឆ្នោតឡូតូ )រីកដុះដាលដូចផ្សិតនៅក្នុងខ័ណ្ឌឬស្សីកែវតែអាជ្ញាធរមានសមត្តកិច្ចហាក់មិនអើពើទប់ស្កាត់និងបង្ក្រាប... ==> សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​ និងលោកជំទាវ​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងសមិទ្ធផលនានានៅវត្តគិរីជលសាកោះរ៉ុង ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឱក សុភា ស្នងការរងជាតំណាង ចូលរួមក្នុងពិធីចុះទស្សនកិច្ចសិក្សាស្វែងយល់ពីសមិទ្ធផលនៅតំបន់ព្រំដែនកម្ពុជា-វៀតណាម ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារគោរពជូនពរសម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ តៅ តឿន ទៀបាញ់ ក្នុងឱកាសខួប៥០ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវ
0

ល្បែងស៊ីសង( ឆ្នោតឡូតូ )រីកដុះដាលដូចផ្សិតនៅក្នុងខ័ណ្ឌឬស្សីកែវតែអាជ្ញាធរមានសមត្តកិច្ចហាក់មិនអើពើទប់ស្កាត់និងបង្ក្រាប…

ល្បែងស៊ីសង( ឆ្នោតឡូតូ )រីកដុះដាលដូចផ្សិតនៅក្នុងខ័ណ្ឌឬស្សីកែវតែអាជ្ញាធរមានសមត្តកិច្ចហាក់មិនអើពើទប់ស្កាត់និងបង្ក្រាប…

 

ភ្នំពេញ÷ ល្បែងស៊ីសង ខុស ច្បាប់ដែលប្រមុខរាជរដ្ឋាភិបាលហាមមិនឲមានក៏ដោយ ប៉ុន្តែហាក់ដូចជាមិនបានផលនិងយកចិត្តទុកដាក់បង្ក្រាបពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចនៅខ័ណ្ឌឬស្សីកែវរាជធានីភ្នំពេញនោះឡើយ។ពលរដ្ឋរស់នៅមូលដ្ឋានស្ថិតនៅតាមបណ្ដោយផ្លូវបេតុងមួយកន្លែងក្នុងមូលដ្ឋានសង្កាត់ទូលសង្កែទី១ ខ័ណ្ឌឬស្សីកែវរាជធានីភ្នំពេញ នេះបានឱ្យដឹងថា ល្បែង ស៊ីសងតាមអ៊ីនធឺណិតមាន ដូចជាឆ្នោតឡូតូ មាន់ជល់តាមឡេបផបនិងល្បែងដ៏ទៃទៀត កំពុងរីកដុះ ដាល តាមលំនៅដ្ឋានរបស់ប្រជាពលរដ្ឋជា ច្រើនកន្លែងដោយមិនឃើញមានការបង្ក្រាបសោះ ពីសំណាក់មន្ត្រីនគរបាលប៉ុស្តិ៍ និងអធិការដ្ឋាននគរបាលខ័ណ្ឌនោះឡើយ។ ភាពស្ងៀមស្ងាត់របស់សមត្ថកិច្ចដែលបណ្ដែតបណ្ដោយឲ្យមានទីតាំងល្បែងអ៊ីនធឺណិតទាំងនេះ បានធ្វើឲ្យប្រជាពលរដ្ឋមានសង្ស័យយ៉ាងខ្លាំង ប្រភពខ្លះថា លោកមេប៉ុស្តិ៍ និងលោក អធិការនគរបាលខ័ណ្ឌឬស្សីកែវបែបត្រូវថ្មាំហើយ ទើបហាក់ដូចជារក្សាភាពស្ងៀមស្ងាត់ចំពោះបញ្ហាល្បែងទាំងនេះ។ ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងបើកលែងនោះ បានស្នើសុំទៅលោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខ័ណ្ឌឬស្សីកែវនិង ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មេត្តាចាត់មន្ត្រីជំនាញពាក់ព័ន្ធចពិនិត្យ និងបង្រ្កាបផង ព្រោះបើបណ្ដែតបណ្ដោយបែបនេះ តើឯណាទៅ ភូមិឃុំមានសុវត្តិភាពនោះ។

អ្នកភូមិប្រាប់ថា សព្វថ្ងៃប្រជាពលរដ្ឋកំពុងតែវក់វីនឹងបញ្ហាល្បែងស៊ីសងតាមអ៊ីនធឺណិតដូចជា ជល់មាន់តាមអនឡាញនិងឆ្នោតឡូតូជាដើម។ ប្រជាពលរដ្ឋវក់នឹងល្បែង ហើយភ្លេចការងារប្រចាំថ្ងៃ ជាពិសេសបានបំផ្លិចបំផ្លាញលុយកាក់ទ្រព្យ សម្បត្តិអស់ជាបន្តបន្ទាប់។ នៅ ក្នុងភូមិមានទីតាំងល្បែង ស៊ីសងតាមអ៊ីនធឺណិតជា ច្រើនកន្លែង ដែលក្រុមហ៊ុនបានដាក់ពង្រាយដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ចូលចិត្តលេង ល្បែងស៊ីសងទាំង នោះ។ អាជ្ញាធរមិនអាចនិយាយថា មិនដឹងនោះទេ ពីព្រោះប្រជាពលរដ្ឋតែងតែជួបជុំគ្នាច្រើន នៅតាមទីតាំងដែលមានល្បែងស៊ីសងទាំងនោះ។បើតាមប្រជាពលរដ្ឋដែលមាន ប្ដីសី,កូន,ចៅ រងគ្រោះពីកំពុងល្បែងស៊ីសងតាមអ៊ីនធឺណិតទាំងនោះនិយាយថា សព្វថ្ងៃនេះល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់គាត់បានបើកជាចំហប្រៀបដូចជាល្បែង ស៊ីសងស្របច្បាប់យ៉ាងដូច្នោះដែរ។ គ្មានការបង្ក្រាប ឬវិធានការតឹងតែងចំពោះទីតាំងបើកល្បែងស៊ី សងតាមអ៊ីនធឺណិតទាំងនេះទេ។ អ្នកភូមិបានត្រឹមតែសម្ដែងចម្ងល់ចំពោះបញ្ហាល្បែងស៊ី សងនៅក្នុងមូលដ្ឋានរបស់ពួកគាត់ កាន់តែច្រើនឡើងៗ ហើយអ្វីដែលចោទជាបញ្ហានោះគឺករណីចោរលួច,ចោរ ប្លន់ទ្រព្យសម្បត្តិ និងអំពើហិង្សានៅក្នុងគ្រួសារចេះតែកើនឡើង។

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com