រសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារហ្វឹកហាត់ និងប្រកួតបាល់ទះ ព្រមទាំងសមិទ្ធផលនានា របស់ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។
ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានឧបត្ថម្ភថវិកាជូនដល់ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចំនួន ២លានរៀល, ក្លិបកីឡាបាល់ទាត់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចំនួន ២លានរៀល និងក្រុមកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ចំនួន ២លានរៀល។
ជាមួយគ្នានោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានឧបត្ថម្ភថវិកា ជូនដល់ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចំនួន ២រូប ដែលត្រូវបានដាក់ឱ្យចូលនិវត្តន៍ រួមមាន៖ លោកឧត្តមសេនីយ៍ត្រី កុយ សុភាព ថវិកាចំនួន ៤លានរៀល និងលោកស្រីឧត្តមសេនីយ៍ត្រី កែវ សាក់ ថវិកាចំនួន ៤លានរៀលផងដែរ៕