ថ្ងៃអង្គារ ទី០៨ ខែកក្កដា ឆ្នាំ2025
ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> ក្រុមហ៊ុន KUBON (CAMBODIA) TECHNOLOGY CO., LTD. នៅឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបន្តបំពុលតំបន់ព្រែកផ្អាវនិងព្រែកកំពង់ស្មៅ ==> ប្រមុខក្រសួងមហាផ្ទៃ ណែនាំឱ្យក្រុមការងាររាជរដ្ឋាភិបាល បំផុសពលរដ្ឋក្នុងមូលដ្ឋានរាយការណ៍ករណីល្បែងស៊ីសងខុសច្បាប់ទៅអាជ្ញាធរ! ==> ប្រជាពលរដ្ឋរស់នៅភូមិភូមិចំការក្រោមឃុំស្រែអំបិលស្រុកស្រែអំបិល បានប្រាប់ក្រុមអ្នកសារព័ត៌មានយើងយ៉ាងច្បាស់ថា÷ សាឡុងបូមខ្សាច់នេះលួចបូមខ្សាច់តែពេលយប់ទេ ហើយបានបូមជាយូរណាស់មកហើយដោយមិនរំខានដល់មន្ទីរពាក់ព័ន្ធឡើយ.. ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមពិធីប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃ ចំនួន ៣៩វត្ត នៅខេត្តព្រៃវែង ==> ឯកឧត្តម រដ្ឋមន្ត្រីក្រសួងមហារផ្ទៃ! ញត្តិគាំទ្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្ដួចផ្ដើមស្នើវិសោធនកម្មរដ្ឋធម្មនុញ្ញ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទទួលជួបសម្តែងការគួរសម និងជម្រាបលា ជាមួយឯកអគ្គរដ្ឋទូតទីម័រ ប្រចាំកម្ពុជា ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល " ប្រជាពលរដ្ឋ យេីងទាំងអស់គ្នា គាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ( ICJ ) យេីងត្រូវពន្លត់ភ្លេីង ដោយប្រកាន់យកគោលការណ៍ ច្បាប់អន្តរជាតិធ្វើការដោះស្រាយ ព្រោះថា កម្ពុជាមិនចង់ធ្វើ សង្គ្រាមទេ យេីងចង់បានសន្តិភាព ! "  ==> ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារ ១ខ្នង នៅក្នុងស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកពោធិ៍រៀង ==> លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញសួរសុខទុក្ខ និងចែកចំណោយដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅសាលាវិចិត្រសិល្បៈភូមិភាគសៀមរាប ==> មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ចុះពិនិត្យការងាររំដោះទឹកចេញពីកំណត់ផ្លូវជាតិលេខ២ ចាប់ពីចំហៀងសាលាខេត្តចាស់ មកមាត់ស្ទឹងព្រែកត្នោត
0

លោក​មេព្រៃ​ចាញ់​រាសី​លោក​មេការ​ឈើ​ឈ្មោះ​តាវុ​តហើយ​មើល​ទៅ​បាន​មិន​បង្ក្រាប​

ចេញផ្សាយ​ថ្ងៃ​ទី​28 ខែ កក្កដា ឆ្នាំ 2022
​ស្ទឹងត្រែង : មេ​រត់ការ​ឈើ ទៅ​សមត្ថកិច្ច​ពាក់ព័ន្ធ​មន្ត្រី​ជំនាញ​នៅ​អូរ​ឡង់ ឃុំ​សៀម​បូក ស្រុក​សៀម​បូក ខេត្ត​ស្ទឹងត្រែង បន្ត​ប្រមូល​ឈើ​ដាក់​ទូក​រាល់​យប់​តាម​ទន្លេមេគង្គ ឆ្ពោះ​ទៅ​កោះ​ខ្ញែរ​និង​ឃុំ​វឌ្ឍនៈ​ស្រុក​សំបូរ​ខេត្ត​ក្រចេះ​។​មន្ត្រី​ពាក់ព័ន្ធ ជាពិសេស​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ប្រចាំការ នៅ​តំបន់​នោះ ហាក់​ចាញ់​បារមី​ឈ្មួញ​រកស៊ី​ឈើ​ដោយ​មិន​ហ៊ាន​បង្ក្រាប​។​

​ប្រភព​បានឲ្យដឹងថា មេខ្លោង​រត់ការ​ឈើ​នៅ​តំបន់​នោះ​អ្នក​ណា​ក៏​ស្គាល់​ដែរ គឺ​ឈ្មោះ​តាវុ​ធ​។ ក្រៅពីនេះ​មាន​មេ​ឈ្មួញ​ជាច្រើន​ទៀត នៅ​ដូច​ជា​ឈ្មោះ​ឈឹម ឈ្មោះ​រិទ្ធិ និង​ឈ្មោះ​សៀង​ឡាន​។ ថែមទាំង​មាន​ឈ្មួញ​ខ្មែរ​អី​ស្លាម​ជាច្រើន​នាក់​ទៀត មកពី​ខេត្ត​ក្រចេះ ប្រមូល​ឈើ​ពី​អ្នក ភូមិ​នៅ​អូរ​ឡង់ ឃុំ​សៀម​បូក ដាក់​ទូក​ដូច​ផ្សារ​លក់​ត្រី​។​

​ប្រភព​បានឲ្យដឹងថា ទូក​មួយ​គ្រឿង​អាចដាក់​ឈើ​បាន​ចំណុះ​៣ ម៉ែត្រ​គុប​។ ក៏ប៉ុន្តែ បើ​ទូក​ធំ​អាច​ពី​១៥ ទៅ​២០ ម៉ែត្រ​គុប​។ តម្លៃ​ឈើ​ក្តា​កកោះ​ត្រូវប៉ាន់​ជាងគេ​លើ​តម្លៃ​ទីផ្សារ ទិញ​នៅ​អូរ​ឡង់ សៀម​បូក ខេត្ត​ស្ទឹងត្រែង ក្នុង​មួយ​ម៉ែត្រគូប​តម្លៃ​ជាង​១​លាន​រៀល​។ ពេល​ទៅ​ដល់​កោះ​ខ្ញែរ​និង​ឃុំ​វឌ្ឍនៈ ស្រុក​សំបូរ ខេត្តក្រចេះ​តម្លៃ​ចាប់ពី​៦០០ ទៅ​៧០០​ដុល្លារ ក្នុង​មួយ​ម៉ែត្រ​គុប​។ បើ​ដល់​ខេត្ត​កំពង់ចាម ព្រៃវែង​នោះ​តម្លៃ​ជាង​១​ពាន់​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​គុប​។​
​ប្រភព​បាន​បន្តថា ឈ្មួញ​ឈើ​នៅ​តំបន់​ខាងលើ​នោះ ភាគច្រើន​ធ្វើ​សកម្មភាព​ចាប់​ពី​ព្រលប់​រហូតដល់​យប់​អធ្រាត្រ​។ ចំណែក​គោយន្ត​របស់​អ្នកភូមិ​រាប់រយ​គ្រឿង បាន​ចូល​ទៅ​ក្នុងព្រៃ​ដឹក ជញ្ជូន​ឈើ យក​មក​ទម្លាក់ នៅ​តាម​ភូមិ​ដើម្បី​លក់​បន្ត​ទៅ​ឱ្យ​ឈ្មួញ​។ មេ​ឈ្មួញ​ទាំងអស់​បាន​ចាត់តាំង អ្នក​រត់ការ​ម្នាក់ ឈ្មោះ​វុ​ធ ពី​ព្រោះ​ឈ្មោះ​វុ​ធ ត្រូវដង​ត្រូវផ្លែ​ជាមួយ​សមត្ថកិច្ច​។​

​តាវុ​ធ​រត់​ការប៉ាវ​អ្នកនេះ ឬ​អ្នក​នោះ​ផឹកស៊ី​តាម​ហាង​ចូល​ខារ៉ាអូខេ សឹង​មិន​លោះ​ថ្ងៃ​ទេ​។ រថយន្ត​ដែល​មេការ​ឈើ​រូបនេះ ជិះ​បាន​ក្រឡាប់​ជាច្រើន​ដង ហើយ​ដោយសារ​ផឹកស៊ី​ស្រវឹង​។​
​បើ​អ្នកធំ​ថ្នាក់ស្រុក ឬ​ខេត្ត​ស្ទឹងត្រែង ចុះ​ទៅ​សៀម​បូក គឺ​មេការ​ឈើ​ឈ្មោះ​តាវុ​ធ ចេញមុខ​ចាត់ចែង​ហើយ​។ ហេតុនេះហើយ​បានជា​គ្មាន​សមត្ថកិច្ច​ណា​ធ្វើក​អ្នករកស៊ី​បទល្មើស​កើត​។ តែបើ​ឈ្មួញ​ណា​មិនឲ្យ​ឈ្មោះ​វុ​ធ រត់ការ​ទេនោះ​មេការ​ឈ្មោះ​វុ​ធ និង​ប្ដឹង​សមត្ថកិច្ច​ឱ្យ​ចាប់​ឈើ​ភ្លាម​។​
​ថ្មីៗ​នេះ​មេកា​ឈើ​ឈ្មោះ​តាវុ​ធ បាន​ខឹង​អ្នកកាសែត​ម្នាក់ រឿង​ថត​ឈើ​ហើយ​តាវុ​ធ យក​ទូរស័ព្ទ​បោះ​ចូល​ទឹក ទន្លេ​បាត់​សមត្ថកិច្ច​ក៏​មិន​មាន​ចំណាត់កា​រដែរ​។​
​ឈ្មោះ​វុ​ធ មេការ​ឈើ​បាន​និយាយ កាលពី​យប់​ថ្ងៃ​ទី​២៥​កក្កដា​២០២២​ថា អ្នក​ណា​ក៏ដោយ​បើ​ស្គាល់​ឈ្មោះ​វុ​ធ អាច​ជួប​បាន​គ្រប់ពេល​។ តែបើ​និយាយ​រឿង​ឈើ​គឺ​ថា​ឈើ​របស់​ប្រជាពលរដ្ឋ​។​

​លោក​សុខ សំណាង មន្ត្រីរដ្ឋបាល​ព្រៃឈើ ដែល​ទើប​ទទួល​តំណែង​ថ្មី ចុះ​ទៅ​សៀម​បូក មិនអាច​សុំ​ការបំភ្លឺ​បាន​ទេ​នៅ​ល្ងាច​ថ្ងៃទី​២៦ កក្កដា​នេះ​។​
​ប៉ុន្តែ​លោក​អន ចាន់​សុជាតិ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ បាន​និយាយថា លោក​នឹង​ចាត់​មន្ត្រី​និង​សុំឲ្យ​មាន​ការសហការ ពី​ប្រជាពលរដ្ឋ​ដើម្បី​ទប់ស្កាត់​បទល្មើស​នៅ​តំបន់​នោះ​៕ ប្រភព​: ពី​ប្រជា​ពលរដ្ធ​។​

Filed in: ព័ត៌មានជាតិ, រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com