ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ០៥នាក់! ==> កីឡា​ដេីម្បី​សន្ដិភាព​ និងបរិស្ថាន​នៅកម្ពុជា​ វគ្គផ្តាច់ព្រ័ត្រ​ ==> មេបញ្ជាការ អាវុធហត្ថខណ្ឌព្រែកព្នៅ បន្តឧបត្ថម្ភអំណោយជូនដល់គ្រួសារ លោកមេបញ្ជាការរងខណ្ឌ ដែលមានជីវភាពខ្វះខាត! ==> ក្រុមប្រឹក្សាខេត្តកណ្តាល បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ==> ឯកឧត្តម អភិបាលខេត្តកណ្តាល និងលោកស្នងការ ស្នងការរងអញ្ជើញចូលរួមពិធីបិទបញ្ចប់ការប្រកួតបាល់ទះដណ្ដើមពាន់រង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៤.. ==> ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ ដឹកនាំដោយ លោក នួន ឬទ្ធី នាយផ្នែករដ្ឋបាលជលផលកំពុងប្រាសាទ និងសង្កាត់រដ្ឋបាលជលផលជលជលគិរី សហការជាមួយ ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រេចាំខែវិច្ឆិកា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២៤ ==> ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ ចូលរួមជូនពរ គូរស្វាមីភរិយា ថ្មី ... ==> ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​... ដេីម្បី​ឱ្យ​កម្ពុជា​ទទួល​បាន​ ភាព​ស្អាត​ ប្រទេសជប៉ុនបានសម្រេចផ្តល់រថយន្ត​ ចំនួន១០គ្រឿង​ ដេីម្បី​ប្រមូល​ និង​កម្ទេស​កាកសំណល់(សំរាម​) ==> ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ បន្តចុះធ្វើការផ្សព្វផ្សាយតាមសាលា ស្តីពីបញ្ហាក្មេងទំនើង និងបញ្ហាគ្រឿងញៀន!
0

មាន់ជល់ online ស្រុកបន្ទាយមាសរីកដូចផ្សិតសមត្ថកិច្ចហាក់ដូចមិនដឹង…

 

មាន់ជល់ online ស្រុកបន្ទាយមាសរីកដូចផ្សិតសមត្ថកិច្ចហាក់ដូចមិនដឹង…

ខេត្តកំពត៖ ប្រជាពលរដ្ឋជាច្រើន កំពុងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាព និងទង្វើអសមត្ថភាពរបស់លោក នាក់ ឌឹម អធិការនគរបាលស្រុកបន្ទាយមាស នៃស្នងការដ្ឋាននគរបាលខេត្តកំពតដោយសារតែល្បែងស៊ីសងខុសច្បាប់កំពុងតែរីកដូចផ្សិត និងបង្កព្យុះភ្លៀងយ៉ាងអណាធិបតេយ្យ ពេញស្រុកភូមិបែរជាលោកអធិការ មិនមានវិធានការបង្ក្រាបទប់ស្កាត់។ តាមប្រភពព័ត៌មានដែលសារព័ត៌មានយើងទទួលបាន ឃើញថានៅតាមបណ្តាលក្នុងផ្ទះលក់កាហ្វេតូចធំជាច្រើនកន្លែង ទូទាំងមូលដ្ឋានស្រុកបន្ទាយមាស ខេត្តកំពត ជាពិសេសនោះគឺនៅជាប់របង់ក្លោងទ្វារ ចូលអធិកាស្រុកតែម្តង ដែលជាដែនសមត្ថកិច្ចរបស់លោក នាក់ ឌឹម អធិការនគរបាលស្រុក និងជាកន្លែងដំណេដដេករបស់លោកអធិការ គឺពោលពេញទៅដោយបទល្មើសល្បែងស៊ីសងខុសច្បាប់ «មាន់ជល់ ហាយឡាយតាមទូរទស្សន៍អនឡាញ» (កាស៊ីណូអនឡាញ)។ ប្រភពបានបន្តទៀតថា នៅតាមក្នុងផ្ទះលក់កាហ្វេទាំងនោះ កំពុងតែពង្វក់ពលរដ្ឋខ្មែរឲ្យឆ្កួតវង្វេង ល្មោភនឹងល្បែងភ្នាល់ ដើម្បីឲ្យលក់អស់ទ្រព្យសម្បត្តិទៅលេងល្បែងភ្នាល់ និងឈានដល់អស់ទ្រព្យពីខ្លួន កើតជាហិង្សាក្នុងគ្រួសារបែកបាក់គ្នា កូនៗក្លាយជាកំព្រា ខ្វះការសិក្សា ដោយសារតែមេបនល្បែងប្រមូលកើបលុយយ៉ាងរំភើយ។ ករណីខាងលើនេះដែរលោក នាក់ ឌឹម អធិការនគរបាលស្រុកបន្ទាយមាស បានប្រាប់សារព័ត៌មានយើងថា លោកបានធ្វើកិច្ចសន្យាអប់រំហើយ ។ អធិការស្រុករូបនោះក៏បាន ប្រាប់សារព័ត៌មាន ដោយកាន់ជើងពពួកបទល្មើសល្បែងស៊ីសងនោះ ដោយបដិសេធថា «មិនមានការភ្នាល់មាន់នោះទេ»។ ចំពោះទង្វើ និងសកម្មភាពរបស់លោក នាក់ ឌឹម អធិការនគរបាលស្រុកបន្ទាយមាស ធ្វើឲ្យពលរដ្ឋជាច្រើន ដាក់ការសង្ស័យចំៗ ថា ប្រហែលជាមានភាគហ៊ុនជាមួយមេបនល្បែងទាំងនោះហើយទើបមិនមានវិធានការទប់ស្កាត់ និងបង្ក្រាប។ ប្រជាពលរដ្ឋជាច្រើនសំណូមពរដល់លោក ម៉ៅ ច័ន្ទមធុរឹទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត សូមលោកស្នងការខេត្តជួយដាស់តឿនដល់លោក នាក់ ឌឹម អធិការស្រុកបន្ទាយមាស កុំឱ្យព្រងើយកន្តើយមិនបង្ក្រាបបទល្មើស៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com