សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងលោក ហ្វាន វ៉ាន់ ហ្សាង (Phan Van Giang) រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម អញ្ជើញជាអធិបតី ពិធីសម្ពោធសមិទ្ធផលនានា និងបញ្ចុះបឋមសិលាសាងសង់អគារមិត្តភាពកម្ពុជា-វៀតណាម អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវានៃការចងចាំដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២១) ដែលប្រារព្ធធ្វើនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។







