លោក គាត ហ៊ុល អភិបាលនៃអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំង ចុះត្រួតពិនិត្យកម្ពស់ទឹកអូរ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ!!!
ក្រុងប៉ោយប៉ែត៖នារសៀលល្ងាចថ្ងៃពុធត្រូវនិងទី២៨ខែកញ្ញាឆ្នាំ២០២២វេលាម៉ោង ០៣និង១០នាទីលោក គាត ហ៊ុល អភិបាលនៃអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំង ចុះត្រួតពិនិត្យកម្ពស់ទឹកអូរ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ ក្នុងប៉ុស្តិ៍ខ្លាធំ ស្ថិតក្នុងភូមិប៉ោយប៉ែតសង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត និងប៉ុស្តិ៍នំបញ្ចុក ស្ថិតក្នុងភូមិក្បាលកោះសង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត។
លោកអភិបាលក្រុងតែងតែគិតគូរដល់ប្រជាពលរដ្ឋដែលរស់នៅទូទាំងក្រុងប៉ោយប៉ែត លោកបានសួរសុខទុក្ខនិងផ្ដែផ្ដាំដល់ប្រជាពលរដ្ឋទាំងអស់ឲ្យមានការប្រុងប្រយ័ត្ន នឹងឲ្យចេះមើលថែក្រុមគ្រួសារកូនចៅរបស់ខ្លួន ពីព្រោះទឹកអូរកំពុងតែឡើងខ្លាំង និងឲ្យចេះថែទាំសុខភាពឱ្យបានល្អប្រសើរព្រោះរដូវនេះជារដូវប្រសារអាចមានមូសខាំ បណ្ដាលឱ្យកើតជំងឺផ្សេងៗ៕