ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ០៥នាក់! ==> កីឡា​ដេីម្បី​សន្ដិភាព​ និងបរិស្ថាន​នៅកម្ពុជា​ វគ្គផ្តាច់ព្រ័ត្រ​ ==> មេបញ្ជាការ អាវុធហត្ថខណ្ឌព្រែកព្នៅ បន្តឧបត្ថម្ភអំណោយជូនដល់គ្រួសារ លោកមេបញ្ជាការរងខណ្ឌ ដែលមានជីវភាពខ្វះខាត! ==> ក្រុមប្រឹក្សាខេត្តកណ្តាល បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ==> ឯកឧត្តម អភិបាលខេត្តកណ្តាល និងលោកស្នងការ ស្នងការរងអញ្ជើញចូលរួមពិធីបិទបញ្ចប់ការប្រកួតបាល់ទះដណ្ដើមពាន់រង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៤.. ==> ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ ដឹកនាំដោយ លោក នួន ឬទ្ធី នាយផ្នែករដ្ឋបាលជលផលកំពុងប្រាសាទ និងសង្កាត់រដ្ឋបាលជលផលជលជលគិរី សហការជាមួយ ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រេចាំខែវិច្ឆិកា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២៤ ==> ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ ចូលរួមជូនពរ គូរស្វាមីភរិយា ថ្មី ... ==> ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​... ដេីម្បី​ឱ្យ​កម្ពុជា​ទទួល​បាន​ ភាព​ស្អាត​ ប្រទេសជប៉ុនបានសម្រេចផ្តល់រថយន្ត​ ចំនួន១០គ្រឿង​ ដេីម្បី​ប្រមូល​ និង​កម្ទេស​កាកសំណល់(សំរាម​) ==> ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ បន្តចុះធ្វើការផ្សព្វផ្សាយតាមសាលា ស្តីពីបញ្ហាក្មេងទំនើង និងបញ្ហាគ្រឿងញៀន!
0

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជាអធិបតីពិធីប្រណាំងទូក បណ្ដែតប្រទីប អបអរបុណ្យចេញព្រះវស្សា

 

នារសៀលថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជាអធិបតីពិធីប្រណាំងទូក បណ្ដែតប្រទីប អបអរបុណ្យចេញព្រះវស្សាខេត្តបាត់ដំបង នៅវេទិកាអុំទូកមាត់ស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

អញ្ជើញមានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធី ពិសេសបងប្អូនកីឡាករ កីឡាការិនី នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងក្ដីរីករាយដែលមានឱកាសជាថ្មីទៀតបានចូលរួមទស្សនា និងគាំទ្រការប្រារព្ធពិធីប្រណាំងទូកខេត្តបាត់ដំបង ដែលមានប្រជាពលរដ្ឋជាចំណុះទូក និងប្រជាពលរដ្ឋជាអ្នកមកលេងកំសាន្តយ៉ាងច្រើនកុះករនាឱកាសនេះ។

សម្ដេចក៏បានថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ ក្រុមការងារ អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ សប្បុរជនទូទៅ ដែលបានចូលរួមគាំទ្ររដ្ឋបាលខេត្តបាត់ដំបង នៅក្នុងការរៀបចំព្រឹត្តិការណ៍នេះ ពិសេសបានចូលរួមផ្ដល់ការគាំទ្រជាថវិកា សម្លៀកបំពាក់ ស្បៀងអាហារ ភេសជ្ជៈ ដល់ចំណុះទូកដែលបានចូលរួមប្រណាំងញាំងបរិយាកាសរីករាយជូនប្រជាពលរដ្ឋ។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏ថ្លែងទាញចំណាប់អារម្មណ៍អង្គពិធីអំពីសក្ដានុពលស្ទឹងសង្កែ ដែលមិនត្រឹមតែជាប្រភពទឹកសម្រាប់បង្ហូរទៅតាមប្រឡាយនានាបម្រើឱ្យពលរដ្ឋធ្វើស្រែប្រាំងប៉ុណ្ណោះទេ ប៉ុន្តែសម្បត្តិសាធារណៈមួយនេះ ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការលើកមុខមាត់ក្រុងបាត់ដំបង ដូចដែលបទចំរៀងសម័យដើមបានរៀបរាប់ ព្រមទាំងលើកស្ទួយវិស័យទេសចរណ៍ផងដែរ។

សម្ដេចក៏អំពាវនាវរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋទាំងក្រុងបាត់ដំបង និងបណ្ដាស្រុកផ្សេងៗជាប់ស្ទឹងសង្កែ សូមខិតខំថែរក្សាបរិស្ថាន អនាម័យ និងកែច្នៃបន្ថែមទៀត ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពក្រុងបាត់ដំបង ពិសេសស្ទឹងសង្កែនេះតែម្ដង។ សម្ដេចលើកទឹកចិត្តឱ្យបន្តរៀបចំសួនច្បារ និងដាំដើមឈើឱ្យបានច្រើន ទាំងដងស្ទឹង និងតាមបណ្ដោយដងផ្លូវ ដើម្បីបង្កើនបរិយកាសបៃតង។

សម្រាប់ព្រឹត្តិការណ៍ប្រណាំងទូក បណ្ដែតប្រទីប ខេត្តបាត់ដំបង នាឆ្នាំ២០២២នេះ ជ័យលាភីលេខ១ ផ្នែកទូកអុំបុរសខ្នាតអន្តរជាតិ បានទៅលើទូក «បាណន់មានជ័យបារមីតាដំបងដែក» លេខ២ បានទៅលើទូក «សង្កែសជ័យ» លេខ៣ បានទៅលើទូក «ផ្សោតមានជ័យដែនដីសុវណ្ណ» និង ទូកលេខ៣ស្ទួន បានទៅលើទូក «អនុវិទ្យាល័យព្រែកនរិន្ទសជ័យ» ។

ចំណែកជ័យលាភីទូកខ្លីប្រពៃណីផ្នែកបុរសចំណុះ២២នាក់ ក្របខណ្ឌអក្សរ គ លេខ១បានទៅលើទូក «យុវជនបាត់ដំបងសជ័យបារមីគង្គា» លេខ២បានទៅលើទូក «បញ្ញវ័ន្តក្មេងវត្តបាត់ដំបងបារមីតេជោសែន» ទូកលេខ៣ បានទៅលើទូក «ហនុរជសីសែនជ័យបារមីតេជោ» ទូកលេខ៣ស្ទួន បានទៅលើទូក «មហាពាណិជ្ជឧស្សាហ៍មានជ័យ» ។

ទូកខ្លីប្រពៃណីបុរសផ្នែកអក្សរ ខ លេខ១ គឺទូក «តាតាំងមានជ័យបារមីវត្តសង្កែវាល» លេខ២ បានទៅលើទូក «ស្រស់ពិស័យបារមីលោកតាវាំង» លេខ៣បានទៅលើទូករតនៈសំឡូតមានជ័យ លេខ៣ស្ទួន បានទៅលើទូក «សាធារណការសជ័យបារមីកំចាយមារ» ។

ទូកខ្លីប្រពៃណីផ្នែកបុរសក្របខណ្ឌអក្សរ ក លេខ១ បានទៅលើទូក «សុវណ្ណមានជ័យបារមីវត្តសង្កែវាល» លេខ២ បានទៅលើទូក «កាកបាទក្រហមសជ័យបារមីតេជោ» លេខ៣ បានទៅលើទូក «សង្គមកិច្ចសែនជ័យបារមីមានរិទ្ធ» លេខ៣ស្ទួន បានទៅលើទូក «សុខាភិបាលសជ័យបារមីដំបងក្រញ៉ូង» ។

សម្រាប់ទូកងវែងប្រពៃណីវែងខ្នាតបុរសចំណុះ៦៨នាក់ឡើងទៅ ដែលជាទូកផែនពិសេស គឺជ័យលាភីលេខ១ បានទៅលើទូក «នរិន្ទរង្សីសជ័យពិចិត្របុត្រ» លេខ២ បានទៅលើទូក «បាត់ដំបងខនស៊ីមេនមានជ័យបារមីភ្នំដូននាយ» លេខ៣ បានទៅលើទូក «សុវណ្ណភត្រាបាត់ដំបងសជ័យ» និងលេខ៣ស្ទួន បានទៅលើទូក «ពិសីមានជ័យបារមីស្រីស្អាត» ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com